ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាបបាននាំយកនូវជំនួយសប្បុរសជូនដល់សាលាខេត្តសៀមរាប ដើម្បីចែកជូនបន្តទៅពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ព

បានផ្សាយចេញ | ០២ មករា ២០២៦ 770

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាបបាននាំយកនូវជំនួយសប្បុរសជូនដល់សាលាខេត្តសៀមរាប ដើម្បីចែកជូនបន្តទៅពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ព

តំណាងគណៈគ្រប់គ្រង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បាននាំយកនូវជំនួយសប្បុរសធម៌របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ទៅជូនសាលាខេត្តសៀមរាប  នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដើម្បីចែកជូនបន្តទៅពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពដែលកំពុងរងនូវផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់យោធាថៃនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ។

សូមជម្រាបផងដែរថា នៅក្នុងគ្រាដ៏លំបាកនេះ មូលនិធិ ម៉េងលី ជេ. គួច តែងតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គមជាពិសេសសាលាទាំងពីរ (Aii និង AIS) ដែលមានអ្នកឧកញ៉ា វេជ្ជ. គួច ម៉េងលី ជាថ្នាក់ដឹកនាំផ្ទាល់លោកក៏បាននឹងកំពុងបន្តយុទ្ធនាការបំផុសស្មារតី ដើម្បីកៀរគរជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗពីសប្បុរសជននានាតាមតាមរយៈ មូលនិធិ ម៉េងលី ជេ. គួច ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនៅតាមបន្ទាត់ព្រំដែនជាពិសេសស្រ្តីមានផ្ទៃពោះ ចាស់ជរា កុមារ និងជនមានពិការភាព។ 

សម្រាប់ជំនួយសប្បុរសធម៌ដែលប្រគល់ជូននាពេលនោះមានជាគ្រឿងឧបភោគបរិភោគដូចជា អង្ករ ៤៦០គីឡូ មី ១៣ កេស ត្រីខ ១១០ កំប៉ុង នំចម្រុះ ១២ ប្រអប់ធំ ទឹកសុទ្ធ ២៧២ កេស សម្លៀកបំពាក់១៨ កេស សម្ភារៈសិក្សានិងរបស់ក្មេងលេង ៤ កេសផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងនៃសាលាទាំងពីក៏បាននាំយកនូវជំនួយសប្បុរសធម៌ទៅជូនដល់ក្រសួងអប់រំ យុវជន  និងកីឡា ហើយអ្នកឧកញ៉ាក៏បានដឹកនាំក្រុមការងារចុះចែកជំនួយសប្បុរសធម៌ដល់ពលរដ្ឋភៀសសឹកចំនួន ១,៥០០ គ្រួសារដោយផ្ទាល់ផងដែរនៅតាមបណ្តោយព្រំដែនកាលពីពេលកន្លងទៅថ្មីៗនេះ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Donation.jpg

គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នាំយ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Charity 2025.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Kiddy Kid1 (1).png

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ប្រារព្ធក្រោ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Donation123.jpg

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៧ បញ្ចប់ដោយជោគ...