ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី៣ ចុះកម្មសិក្សានៅកន្លែងកម្សាន្ត Super Doozii

បានផ្សាយចេញ | ០៧ មករា ២០២៦ 830

សិស្សថ្នាក់ទី៣ ចុះកម្មសិក្សានៅកន្លែងកម្សាន្ត Super Doozii

សិស្សថ្នាក់ទី៣ នៃសាលារៀនអន្តរទ្វីប អាមេរិកាំង AIS ការិយាល័យកណ្ដាល បានចុះកម្មសិក្សាទៅកន្លែងកម្សាន្ត Super Doozii ដែលស្ថិតនៅផ្សារទំនើបជីបម៉ុង 271 កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អ្នកគ្រូ រ៉េត ផារិទ្ធ គ្រូបង្គោលបឋមសិក្សា ដែលដឹកនាំសិស្សក្នុងកម្មសិក្សានេះ បានប្រាប់ឱ្យដឹងអំពី គោលបំណងសំខាន់នៃការចុះកម្មសិក្សាគឺផ្តល់ឱកាសសម្រាប់សិស្សសង្កេត និងសិក្សាពីមហាជន និងបរិស្ថានជុំវិញ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ដែលបន្ថែមលើមេរៀននៅក្នុងថ្នាក់។

សាលា AIS បានជ្រើសកន្លែង Super Doozii ព្រោះទីនោះមានឧបករណ៍កម្សាន្តទំនើប សុវត្ថិភាព និងមានទីធ្លាធំទូលាយ ដែលអាចឱ្យសិស្សអនុវត្តសកម្មភាពសង្កេត និងសហការជាក្រុមបានល្អប្រសើរ ក្នុងកំឡុងពេលចុះកម្មសិក្សា សិស្សបានរៀបចំ និងទុកសម្ភារៈរបស់ខ្លួន មុន និងក្រោយការលេង និងចូលរួមលេងឧបករណ៍កម្សាន្តច្រើនប្រភេទ ដូចជា ជិះខ្សែរ៉ក ជិះរត់ភ្លើង កន្លែងលេងផ្លាស់សម្លៀកបំពាក់ និងផ្សារទំនើបជាដើម។

តាមរយៈសកម្មភាពទាំងនេះ សិស្សបានអភិវឌ្ឍជំនាញ និងចំណេះដឹងផ្សេងៗ ដែលរួមមានភាពក្លាហាន និងការប្រឹក្សាផ្ទាល់ខ្លួនល្អ រៀបចំ និងរក្សាសម្ភារៈឲ្យមានរបៀប បង្កើនសាមគ្គីភាព និងការសហការជាក្រុម និងអនុវត្តបទពិសោធន៍ជីវភាពរស់នៅតាមរយៈការលេង និងសកម្មភាពផ្សេងៗ សកម្មភាពដែលធ្វើឱ្យសិស្សចាប់អារម្មណ៍ខ្លាំងបំផុត គឺការលេងឧបករណ៍កម្សាន្តដែលស្របទៅតាមចំណង់ចំណូលចិត្ត និងការបង្កើនទំនាក់ទំនងល្អក្នុងចំណោមមិត្តភក្តិ។

អ្នកគ្រូ រ៉េត ផារិទ្ធ បានបញ្ជាក់ថា ការចុះកម្មសិក្សានេះបានជួយអភិវឌ្ឍចំណេះដឹង ឬជំនាញផ្ទាល់ខ្លួនជាច្រើនដូចជា សិស្សចេះពីរបៀបលេងឧបរណ៍កម្សាន្តទំនើបៗ សិស្សមានភាពក្លាហានជាងមុន សិស្សមានបម្រុងប្រយ័ត្នលើការទុកដាក់សម្ភារៈផ្ទាល់ខ្លួន បានបណ្ដុះសាមគ្គីភាព និងការសហការដ៏ល្អ និងចេះជួយគ្នាទៅវិញទៅមក៕









 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tour Student1.jpg

សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Teeth.jpg

សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខា...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/AIS  competition.jpg

សិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សា...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Cover.jpg

ចូលរួមដោយសេរី! មកទស្សនា មកគាំទ្រស្នាដៃសិស្ស ក្នុងកម្មវិ...