ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ វាយតម្លៃខ្ពស់លើគុណភាពអប់រំ និងការគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ

បានផ្សាយចេញ | ០៨ មករា ២០២៦ 893

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ វាយតម្លៃខ្ពស់លើគុណភាពអប់រំ និងការគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ

ភ្នំពេញ៖ ក្រោយការចុះត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់លើគុណភាពបរិស្ថាន ការគ្រប់គ្រង និងវិធីសាស្ត្របង្រៀនរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចាក់អង្រែ ដែលអនុវត្តការអប់រំប្រកបដោយវិជ្ជាជីវៈ និងសមស្របនឹងបរិបទសង្គមសម័យថ្មី។

ការវាយតម្លៃវិជ្ជមាននេះ បានធ្វើឡើងខណៈដែលក្រុមអធិការកិច្ចនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដឹកនាំដោយ លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង និង លោក ជាង ប៊ុនលី នាយកចាងហ្វាងសាខាចាក់អង្រែ រួមទាំងចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធផងដែរ។

ក្នុងដំណើរការចុះអធិការកិច្ចនេះ ក្រុមការងារបានសង្កេតឃើញយ៉ាងច្បាស់ថា បរិស្ថានសាលាត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ មានភាពស្អាត សុវត្ថិភាព និងបរិយាកាសល្អសមរម្យសម្រាប់ការរៀនសូត្រ។ បណ្ណាល័យ បន្ទប់សិក្សា កន្លែងលេង និងបរិវេណជុំវិញសាលា ត្រូវបានរៀបចំចាត់ចែងស្របតាមស្តង់ដាអប់រំ ដែលជួយលើកទឹកចិត្ត និងបង្កើនការចាប់អារម្មណ៍របស់សិស្សក្នុងការសិក្សា។

ថ្នាក់ដឹកនាំអធិការកិច្ចបានបញ្ជាក់ថា វិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)  មានលក្ខណៈទំនើប ប្រើប្រាស់បច្ចេកទេសគរុកោសល្យបានត្រឹមត្រូវ ផ្តោតលើសិស្សជាចម្បង និងធ្វើឱ្យការរៀនមានភាពរស់រវើក។ ការឆ្លើយសំណួរ ការចូលរួមក្នុងថ្នាក់ ការអាន ការសរសេរ និងការស្តាប់ពន្យល់មេរៀនរបស់សិស្ស ត្រូវបានវាយតម្លៃថាមានការអភិវឌ្ឍយ៉ាងច្បាស់លាស់។

ក្នុងការបូកសរុបលទ្ធផលអធិការកិច្ច លោក ព្រាប កុម្ភៈ បានមានប្រសាសន៍ថា «សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ជាសាលាមួយដែលមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ សិស្សមានវិន័យល្អ ការអប់រំមានគុណភាព និងការបង្រៀនរបស់គ្រូមានតម្លាភាព និងប្រសិទ្ធភាព។ សាលានេះគួរឱ្យកោតសរសើរ ហើយអាចធ្វើជាគំរូល្អសម្រាប់សាលាផ្សេងៗក្នុងរាជធានីភ្នំពេញ»។

លោកក៏បានលើកឡើងបន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ មានគុណភាពបង្រៀនឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា មានការច្នៃប្រឌិតក្នុងវិធីសាស្ត្របង្រៀន និងមានការសហការល្អរវាងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក។

បន្ទាប់ពីបញ្ចប់ការចុះអធិការកិច្ច លោក ព្រាប កុម្ភៈ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍការអប់រំ និងបន្តរក្សាគុណភាពសាលាឱ្យកាន់តែប្រសើរ ព្រមទាំងផ្តល់អនុសាសន៍ឱ្យបន្តលើកស្ទួយសកម្មភាពវិជ្ជមានទាំងនេះ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹង គុណភាព និងគុណធម៌ សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិ៕






អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Talent and Skill.jpg

ទេពកោសល្យ និងជំនាញ៖ តើខុសគ្នាយ៉ាងដូចម្តេច?

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Happy and Love1.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ រៀបចំកម្មវិ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/MJQF.jpg

រួមគ្នាចែករំលែកសេចក្តីសប្បុរស និងសាមគ្គីគ្នាជាមួយមូលនិធ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Art.jpg

គ្រូគំនូរ AIS៖ សិល្បៈមិនត្រឹមបង្រៀនឱ្យសិស្សចេះគូររូប ប៉...