ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ប្រឡងប្រចាំខែមករា សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

បានផ្សាយចេញ | ១២ មករា ២០២៦ 921

ប្រឡងប្រចាំខែមករា សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធីប្រឡងប្រចាំខែមករា សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៅគ្រប់សាខាទាំងនៅរាជធានីភ្នំពេញ និងសាខាខេត្ត សម្រាប់ឆ្នាំសិក្សា២០២៥–២០២៦។

ការប្រឡងនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានមុខវិជ្ជាប្រឡងស្របតាមកម្រិតថ្នាក់នីមួយៗ រួមមាន ភាសាអង់គ្លេស (គ្រប់កម្រិត) អំណាន កុំព្យូទ័រ (ថ្នាក់ទី២ ដល់ថ្នាក់ទី៦) សរសេរតាមអាន វិទ្យាសាស្ត្រ សីលធម៌–ពលរដ្ឋ អប់រំសុខភាព គណិតវិទ្យា ការស្តាប់ ការនិយាយ តែងសេចក្តី (ថ្នាក់ទី២ ដល់ថ្នាក់ទី៦) វេយ្យករណ៍ (ថ្នាក់ទី៣ ដល់ថ្នាក់ទី៦) និងភូមិវិទ្យា–ប្រវត្តិវិទ្យា (ថ្នាក់ទី៥ និងថ្នាក់ទី៦)។

កញ្ញា ហ៊ាង បុប្ផារិទ្ធ ចាងហ្វាងថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានឱ្យដឹងថា គណៈគ្រប់គ្រងសាលាតែងរៀបចំការប្រឡងប្រចាំខែជាប្រចាំ សម្រាប់សិស្សានុសិស្សគ្រប់កម្រិតសិក្សា ចាប់ពីថ្នាក់ក្រោមមត្តេយ្យ រហូតដល់ថ្នាក់ទី១២។ ដោយឡែក ការប្រឡងនៅពេលនេះ គឺផ្តោតលើសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ ដើម្បីវាស់ស្ទង់សមត្ថភាព និងពង្រឹងគុណភាពសិក្សា ជាពិសេសសម្រាប់សិស្សដែលមានការសិក្សាយឺត ឬខ្សោយ។

ចាងហ្វាងបានបន្ថែមថា ក្នុងករណីលទ្ធផលប្រឡងបង្ហាញថា សិស្សមានភាពយឺត ឬខ្សោយក្នុងមុខវិជ្ជាណាមួយ សាលានឹងរៀបចំជួបពិភាក្សាជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល ដើម្បីសហការគ្នាជំរុញ និងពង្រឹងការសិក្សារបស់សិស្សឱ្យកាន់តែប្រសើរ។

តាមរយៈការប្រឡងនេះ ក៏ជាសារមួយសម្រាប់រំឭកដល់មាតាបិតា អ្នកអាណាព្យាបាល និងអ្នកគ្រូ លោកគ្រូ ឱ្យបានយកចិត្តទុកដាក់បន្ថែមលើលទ្ធផលសិក្សារបស់សិស្ស តាមមុខវិជ្ជានីមួយៗ ដើម្បីអាចជួយគាំទ្រ និងអភិវឌ្ឍសមត្ថភាពសិក្សារបស់កូនៗបានទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ កញ្ញា ហ៊ាង បុប្ផារិទ្ធ ក៏បានផ្ដល់កម្លាំងចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ និងរៀបចំខ្លួនឱ្យបានល្អ សម្រាប់ជំហានបន្ទាប់នៃការសិក្សា ខណៈដែលសិស្សនឹងមានការប្រឡងឆមាសលើកទី១ នៅខែកុម្ភៈខាងមុខនេះ។ ក្នុងឱកាសនេះ សូមជូនពរឱ្យសិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យល្អក្នុងការប្រឡងប្រចាំខែមករានេះផងដែរ៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Semester1 grade6.jpg

សិស្សានុសិស្ស  AIS ថ្នាក់ទី៦   ចូលរួមប្រឡងឆមាសលើកទី១ យ៉...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Testing mid Semesty2.jpg

(AIS) បានរៀបចំកម្មវិធីប្រឡងពាក់កណ្តាលឆមាសលើកទី២ សម្រាប់...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Semester1 grade7.jpg

សិស្សានុសិស្ស AIS ចូលរួមប្រឡងឆមាសទី២ យ៉ាងសកម្ម បង្ហាញពី...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Semester1 grade7-12 (1).jpg

សិស្សានុសិស្ស  AIS ថ្នាក់ទី៧ដល់ទី១២ ចូលរួមប្រឡងឆមាសលើកទ...