កាលពីឆ្នាំកន្លងទៅ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំ ទិវាគ្រួសារ (Family Day) លើកដំបូងរបស់ខ្លួននៅឯសួន (Sunshine Family Park) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ស្របពេលជាមួយនឹងខួបលើកទី ២០ នៃស្ថាប័ន។ ក្រុមគ្រួសារ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងបុគ្គលិកទាំងអស់បានជួបជុំគ្នាដើម្បីអបអរសាទរដ៏រីករាយ ដែលផ្តោតលើស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និងស្មារតីសហគមន៍។

បន្ទាប់ពីទទួលបានជោគជ័យនៃការៀបចំលើកទី១នេះ ឈានឆ្ពោះទៅមុខ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសេចក្តីរំភើបសូមប្រកាសពី ទិវាគ្រួសារ Aii Family Day លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៦ ម្តងទៀតនៅឯសួន (Sunshine Family Park) ។ ការអបអរសាទរឆ្នាំនេះនឹងផ្តល់ការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើទេពកោសល្យរបស់សិស្ស Aii ផ្ទាល់ តាមរយៈកម្មវិធី "Talent for a Cause 2026" ដែលមានការបង្ហាញពីតារាចម្រៀង តន្ត្រីករ និងក្រុមតន្រ្តីដឹកនាំដោយសិស្ស ដែលតំណាងឱ្យភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តនៃសហគមន៍ Aii។

បេសកកម្មសប្បុរសធម៌របស់ព្រឹត្តិការណ៍នេះ ចំណូលទាំងអស់ដែលបានមកពីទិវាគ្រួសារឆ្នាំ២០២៦ នឹងត្រូវប្រើប្រាស់ដើម្បី គាំទ្រព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់កុមារដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមបណ្តោយព្រំដែន កម្ពុជា - ថៃ ។ ការគាំទ្រដ៏ធំធេងដែលសហគមន៍របស់យើងបានផ្តល់ជូននេះ អាចបង្កើតភាពខុសប្លែកគ្នាយ៉ាងខ្លាំងដល់ជីវិតរបស់កុមារទាំងអស់នេះ។

ដើម្បីមានភាពងាយស្រួល អ្នកចូលរួមអាចទិញសំបុត្រតាមរយៈ កម្មវិធី MJQE App។ ដោយគ្រាន់តែបើកកម្មវិធី (App) ជ្រើសរើស Aii Language Center ហើយចុចលើ Aii Family Day នៅលើទំព័រដើមដើម្បីបញ្ចប់ការទិញរបស់អ្នក។ តំណភ្ជាប់សម្រាប់អ្នកប្រើប្រាស់ Android: LINK for Android Users និង តំណភ្ជាប់សម្រាប់អ្នកប្រើប្រាស់ IOS LINK for IOS Users ។
មជ្ឈមណ្ឌលភាសា Aii សូមអញ្ជើញក្រុមគ្រួសារ សិស្សានុសិស្ស និងសមាជិកសហគមន៍ទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរដ៏មានអត្ថន័យ និងគួរឱ្យរំភើបនេះ។ ជាមួយនឹងការកម្សាន្ត កិច្ចការសប្បុរសធម៌ និងស្មារតីសហគមន៍ជាចំណុចស្នូល ទិវាគ្រួសារ Aii ឆ្នាំ២០២៦ សន្យាថានឹងក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់គ្នា៕

.png)
