ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែលត្រឹមត្រូវ និងសក្តិសមសម្រាប់កូន

បានផ្សាយចេញ | ១៧ មករា ២០២៦ 504

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែលត្រឹមត្រូវ និងសក្តិសមសម្រាប់កូន

អ្នកជំនាញផ្នែកសុខភាពបានណែនាំថា ឪពុកម្តាយ ឬអ្នកអាណាព្យាបាល គួរតែយកចិត្តទុកដាក់ជាពិសេសក្នុងការជ្រើសរើសកាបូបស្ពាយសម្រាប់កូនៗ ឱ្យមានលក្ខណៈស្រាល ត្រឹមត្រូវ និងសក្តិសម ដើម្បីការពារបញ្ហាសុខភាព ជាពិសេសបញ្ហាឈឺខ្នង និងសាច់ដុំ ក្នុងវ័យកុមារ។

លោកស្រីវេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ ឯកទេសសម្ភព និងរោគស្ត្រី នៃមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center)នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា តាមគោលការណ៍ណែនាំផ្នែកសុវត្ថិភាព កាបូបស្ពាយរបស់កុមារ មិនគួរមានទម្ងន់លើសពី ១០ ទៅ ១៥ ភាគរយ នៃទម្ងន់រាងកាយរបស់កុមារឡើយ ហើយឪពុកម្តាយគួរបង្រៀនឱ្យកុមារចេះប្រើប្រាស់កាបូបឱ្យបានត្រឹមត្រូវ។

លោកស្រីបានបញ្ជាក់បន្ថែមថា កុមារគួរតែពាក់ខ្សែកាបូបទាំងពីរសងខាងជានិច្ច ដាក់ឱ្យស្របនឹងខ្នង និងកុំឱ្យយារចុះក្រោមលើសចង្កេះ។ ការវេចខ្ចប់សម្ភារសិក្សាគួរធ្វើដោយភាពឆ្លាតវៃ ដោយលើកទឹកចិត្តឱ្យកុមារយួរតែសម្ភារដែលចាំបាច់ប៉ុណ្ណោះ និងអាចទុកសម្ភារមួយចំនួននៅសាលារៀន ប្រសិនបើមានទូដាក់សម្ភារសិក្សា។
ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត ក៏បានណែនាំឱ្យឪពុកម្តាយលើកទឹកចិត្តកុមារឱ្យរក្សាភាពសកម្មរៀងរាល់ថ្ងៃ ដូចជាការលេង ការរត់លេង ការជិះកង់ ឬការហែលទឹក ព្រោះសកម្មភាពទាំងនេះអាចជួយបង្កើនកម្លាំងសាច់ដុំ ធ្វើឱ្យខ្នងមានសុខភាពល្អ និងគាំទ្រឥរិយាបថត្រឹមត្រូវក្នុងការយួរកាបូបស្ពាយ។

លើសពីនេះទៅទៀត លោកស្រីបានអំពាវនាវឱ្យឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រួតពិនិត្យសុវត្ថិភាពកាបូបស្ពាយរបស់កុមារជាប្រចាំ មុនពេលកុមារទៅសាលារៀន ដោយត្រូវឆែកទម្ងន់កាបូប ការដាក់ខ្សែទាំងពីរសងខាងឱ្យបានត្រឹមត្រូវ មិនឱ្យយារចុះក្រោមចង្កេះ សម្អាតកាបូបឱ្យបានទៀងទាត់ និងដកចេញនូវសម្ភារដែលមិនចាំបាច់ ដើម្បីកាត់បន្ថយទម្ងន់ និងការប៉ះពាល់ដល់សុខភាពកុមារ៕
 

មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ គួច បើករៀងរាល់ថ្ងៃធ្វើការលើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹកចាប់ ពីម៉ោង 7:30 ដល់11:30 ព្រឹក និងពេលរសៀលចាប់ពីម៉ោង 01:00 ដល់ 05:30 ល្ងាច
ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ ០១២ ៩០៦ ២៤៤

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/12finish3.jpg

អនុស្សាវរីយ៍មិនអាចភ្លេច! ពិធីបិទបវេសនកាល AIS ២០២៥-២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2025/December/AIS MoU TADA (2).jpg

ក្រុមហ៊ុន TADA សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង(...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Techno.jpg

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈស...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Pitch a tent.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) រៀបចំកម្មវិធីបោះតែន...