ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សានុសិស្ស AIS  ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug 

បានផ្សាយចេញ | ១៦ មករា ២០២៦ 665

សិស្សានុសិស្ស AIS  ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug 

សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំងថ្នាក់ទី៧ ដល់ ទី១២ ទាំង ១០សាខានៅរាជធានីភ្នំពេញ និង២ទីតាំងសាខាខេត្ត ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug  ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សាលារៀន អន្តរទ្វីបអាមេរិកាំង (AIS)។

ទាំងនាយកចាងហ្វាង ចាងហ្វាងរងសាលារៀន អន្តរទ្វីប អាមេរិកាំងទាំង១០សាខានៅរាជធានីភ្នំពេញ និង២ទីតាំងសាខាខេត្ត បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹង គ្រឿងញៀន សាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៧ និងទី១២កាលពីពេលថ្មីៗនេះ។ 

ក្នុងឱកាសនោះដែរ លោកឯកឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តថាគ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ការចូលរួមគ្រប់សកម្មភាពធ្វើយ៉ាងណាឲ្យសិស្សានុសិស្សមិនទៅពាក់ព័ន្ធនិងអំពើអបាយផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯង បង្កការលំបាកដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ គឺជាសកម្មភាពមួយល្អប្រពៃដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាចូលរួម។ 

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួម សូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិចត្រូនិក និងរួមគ្នាផ្សព្វផ្សាយ និងប្រើប្រាស់ App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Sr3.jpg

សិស្សានុសិស្សមធ្យមសិក្សា AIS សាខាសៀមរាប ចូលរួមឈ្វេងយល់ព...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/_Donation to siem reap  (4).jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/MJQ App.jpg

AIS ចាប់ផ្តើមប្រើកម្មវិធីទូរសព្ទ (Mobile App) ដើម្បីបង្...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Final Contest12.jpg

រកឃើញជ័យលាភីពីការប្រកួតពន្យល់ពាក្យភាសាខ្មែរ នៃសាលារៀន អ...