ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កិត្តិយសដ៏ធំធេងរបស់ AIS សិស្សនិទ្ទេស A ៩៥ នាក់ ចូលរួមពិធីសំណេះសំណាលជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

បានផ្សាយចេញ | ២៣ មករា ២០២៦ 641

កិត្តិយសដ៏ធំធេងរបស់ AIS សិស្សនិទ្ទេស A ៩៥ នាក់ ចូលរួមពិធីសំណេះសំណាលជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលទទួលបាននិទ្ទេស A ចំនួន ៩៥ នាក់ ក៏បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សជាប់ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ បានឱ្យដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ វេលាម៉ោង ៧:០០ នាទីព្រឹក។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣ នាក់ ស្មើនឹង ៨៤.៥៦ ភាគរយ នៃចំនួនបេក្ខជនដែលបានចូលរួមប្រឡង៕




 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/10 sport day.jpg

ទិវាកីឡាលើកទី១០ របស់សិស្សក្រោមមត្តេយ្យ និងមត្តេយ្យសិក្ស...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/_Cover.jpg

ជំហានសំខាន់ក្នុងការត្រៀមខ្លួនឱ្យទទួលជោគជ័យក្នុងជីវិតសិក...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Som Sakda (2).jpg

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច ដ៏ធំលើកទី១៣ ក្រោមប្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Posters A.jpg

AIS ត្រៀមប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់ដល់សិស្សនិទ្ទេ...