ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀនអន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតអានអត្ថបទភាសាខ្មែរ សម្រាប់សិស្សថ្នាក់ទី៤ ដល់ទី៦

បានផ្សាយចេញ | ០២ កុម្ភៈ ២០២៦ 454

សាលារៀនអន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតអានអត្ថបទភាសាខ្មែរ សម្រាប់សិស្សថ្នាក់ទី៤ ដល់ទី៦

សាលារៀនអន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំការប្រកួតអានអត្ថបទភាសាខ្មែរ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាខាទួលសង្កែ ក្នុងគោលបំណងលើកកម្ពស់ជំនាញអាន ការប្រើប្រាស់ភាសាខ្មែរ និងបណ្តុះសមត្ថភាពសិស្សឱ្យកាន់តែមានភាពជឿជាក់ និងភាពម្ចាស់ការក្នុងការសិក្សា។

លោកស្រី វ៉ាន់នី និមល ចាងហ្វាងរងកម្រិតក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលសង្កែ បានឱ្យដឹងថា ការប្រកួតនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីសក្តានុពល និងសមត្ថភាពពិតប្រាកដរបស់សិស្សានុសិស្ស ព្រមទាំងផ្តល់ឱកាសឱ្យកុមារបានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងមោទនភាព មានភាពរឹងមាំផ្លូវចិត្ត និងចេះសហការគ្នានៅក្នុងដំណើរការសិក្សា។ ទន្ទឹមនឹងនេះ កម្មវិធីក៏ឆ្លុះបញ្ចាំងពីការអប់រំសម័យថ្មី ដែលផ្តោតលើបំណិនប្រសប់ និងការអភិវឌ្ឍសមត្ថភាពសិស្សផងដែរ។

តាមការបញ្ជាក់របស់ចាងហ្វាងរង វ៉ាន់នី និមល ថាការប្រកួតអានអត្ថបទភាសាខ្មែរនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រឹងការប្រើប្រាស់ភាសាខ្មែរ របស់សិស្សឱ្យកាន់តែមានភាពត្រឹមត្រូវ តាមសញ្ញាសម្ព័ន្ធ អានបានស្ទាត់ រហ័ស និងសរសេរបានត្រឹមត្រូវ ព្រមទាំងជួយបណ្តុះការច្នៃប្រឌិត និងភាពឆ្លាតវៃរបស់សិស្ស។

ជាមួយគ្នានេះ សិស្សានុសិស្សដែលបានចូលរួមការប្រកួត ទទួលបានឱកាសបង្ហាញសមត្ថភាពអានរបស់ខ្លួន ដល់លោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់ ដោយបង្កើនទំនុកចិត្ត និងសមត្ថភាពបង្ហាញខ្លួនជាសាធារណៈ។ ការប្រកួតនេះ ក៏បានជួយពង្រឹងជំនាញគិតវិភាគ ការចងចាំ បង្កើនចំណេះដឹងទូទៅ និងលើកកម្ពស់ជំនាញសរសេររបស់សិស្សផងដែរ។

តាមរយៈការប្រកួតនេះ សាលារៀនបានចូលរួមលើកទឹកចិត្តសិស្សឱ្យស្រឡាញ់ការអានអត្ថបទខ្លី ឬរឿងខ្លី បណ្តុះស្មារតីឱ្យសិស្សផ្តល់តម្លៃ និងលើកតម្កើងភាសាជាតិរបស់ខ្លួន។ ជាពិសេស កម្មវិធីនេះ បានជួយដាស់ស្មារតីសាធារណជនឱ្យយកចិត្តទុកដាក់លើការសរសេរអក្ខរាវិរុទ្ធ និងការអានភាសាខ្មែរឱ្យកាន់តែប្រសើរឡើង៕





អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Norn.jpg

អ្នកគ្រូការ៉ាតេ AIS ណន សុវណ្ណ ដណ្តើមមេដាយសំរឹទ្ធ២គ្រឿង...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/3 price kite12.jpg

សិស្ស AIS សាខាសៀមរាប ទទួលបានជ័យលាភីលេខ៣ ពីការប្រកួតខ្លែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Final Contest12.jpg

រកឃើញជ័យលាភីពីការប្រកួតពន្យល់ពាក្យភាសាខ្មែរ នៃសាលារៀន អ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Competition English Winner.jpg

AIS រកឃើញជ័យលាភីឆ្នើម ៣ រូប នៃវគ្គផ្តាច់ព្រ័ត្រការប្រកួ...