ការប្រកួតនិទានរឿងជាភាសាអង់គ្លេស លើកទី៧ វគ្គផ្តាច់ព្រ័ត្រ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយរកឃើញជ័យលាភីឆ្នើមចំនួន ៣ រូប ក្នុងចំណោមបេក្ខជន និងបេក្ខនារីចំនួន ១៧ រូប ដែលឆ្លងកាត់វគ្គជម្រុះយ៉ាងតឹងរ៉ឹង។
.jpg)
លោក គង កង ប្រធានគ្រូភាសាអង់គ្លេស (Head ESL Teacher) បានមានប្រសាសន៍ថា ការប្រកួតនេះបើកឱកាសឱ្យសិស្សថ្នាក់បឋមសិក្សា នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានកម្រិតភាសាអង់គ្លេសចាប់ពីកម្រិត 3 ឡើងទៅ ចូលរួមបង្ហាញសមត្ថភាពនិទានរឿងជាភាសាអង់គ្លេសរបស់ខ្លួន ក្នុងបរិយាកាសប្រកបដោយគុណភាព តម្លាភាព និងភាពប្រកួតប្រជែងយ៉ាងស្មោះត្រង់។
លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការសិក្សាធិការ ដែលបានអញ្ជើញជាអធិបតីភាពនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បានអបអរសាទរចំពោះប្អូនៗ ជ័យលាភីទាំងបីរូប ដែលបានខិតខំបង្ហាញសមត្ថភាពយ៉ាងពេញទំហឹង។ លោកស្រីបានលើកឡើងថា កម្មវិធីនេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រយៈពេល ៧ ឆ្នាំមកហើយ ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់សិស្ស បណ្តុះទម្លាប់ស្រឡាញ់ការអាន បង្កើនភាពក្លាហានក្នុងការចូលរួមប្រកួតប្រជែង និងវាស់វែងសមត្ថភាពសិស្ស បន្ទាប់ពីបានសិក្សានៅ AIS។
ជ័យលាភីទាំង ៣ រូបនោះ រួមមាន៖
ជ័យលាភីលេខ ១ សិស្សនារី ភួន សុវណ្ណឧសភា សាខាម៉ៅសេទុង ទទួលបានពានរង្វាន់ មេដាយ វិញ្ញាបនបត្រ កាដូអនុស្សាវរីយ៍ និងអាហារូបករណ៍ ១០០ ភាគរយ។
ជ័យលាភីលេខ ២ សិស្សនារី គឺ សុភារ៉ា សាខាជ្រោយចង្វារ ទទួលបានមេដាយ វិញ្ញាបនបត្រ កាដូអនុស្សាវរីយ៍ និងអាហារូបករណ៍ ៧៥ ភាគរយ។
ជ័យលាភីលេខ ៣ សិស្សនារី ពៅ មល្លិកា សាខាសែនសុខ ទទួលបានមេដាយ វិញ្ញាបនបត្រ កាដូអនុស្សាវរីយ៍ និងអាហារូបករណ៍ ៥០ ភាគរយ។
កម្មវិធីនេះត្រូវបានវាយតម្លៃថា ជាវេទិកាសំខាន់មួយក្នុងការអភិវឌ្ឍជំនាញភាសាអង់គ្លេស និងលើកកម្ពស់សមត្ថភាពនិយាយជាសាធារណៈរបស់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឱ្យបានរឹងមាំសម្រាប់ការសិក្សានៅកម្រិតខ្ពស់បន្តទៅមុខទៀត៕
.jpg)
 (3).png)