ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សហព័ន្ធសេវាអប់រំនៅកម្ពុជា លើកតម្លៃអ្នកអប់រំក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៥

បានផ្សាយចេញ | ១៥ មីនា ២០២៦

សហព័ន្ធសេវាអប់រំនៅកម្ពុជា លើកតម្លៃអ្នកអប់រំក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៥

ក្នុងគោលបំណងលើកតម្លៃអ្នកអប់រំ និងបង្ហាញពីសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានរៀបចំមហាសន្និបាត និងពិធីប្រគល់បណ្ណសរសើរ ដល់គណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២៥។ កម្មវិធីដ៏មានន័យនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសាលារៀនឯកជនទូទាំងប្រទេសដែលជាសមាជិក សមាជិកានៃសហព័ន្ធសេវាអប់រំកម្ពុជា។

មហាសន្និបាតនេះ គឺជាវេទិកាសំខាន់មួយសម្រាប់សមាជិកនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងការពិនិត្យឡើងវិញលើសមិទ្ធផលសំខាន់ៗ ការរីកចម្រើន និងសកម្មភាពការងារដែលបានអនុវត្តក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍វិស័យអប់រំនាពេលអនាគត។ ជាមួយគ្នានេះ កម្មវិធីក៏មានការរៀបចំពិធីប្រគល់បណ្ណសរសើរ ជូនគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំដែលមានស្នាដៃល្អ ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ក្នុងនាមជាសមាជិកនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក៏បានចូលរួមកម្មវិធីនេះផងដែរ ដោយមានគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំសរុបចំនួន៤០រូប។ ការចូលរួមនេះដឹកនាំដោយ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញប្រគល់បណ្ណសរសើរ ជូនដល់គណៈគ្រប់គ្រងដែលមានស្នាដៃល្អ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍស្ថាប័នអប់រំ និងលើកកម្ពស់គុណភាពបណ្តុះបណ្តាលនៅកម្ពុជា។

កម្មវិធីនេះមិនត្រឹមតែជាការបង្ហាញពីសមិទ្ធផលនានារបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់សម្រាប់ការលើកទឹកចិត្ត និងការទទួលស្គាល់ចំពោះអ្នកអប់រំដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបង្កើតធនធានមនុស្សមានគុណភាពសម្រាប់សង្គមជាតិផងដែរ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/May/Win OXFO.jpg

សិស្សសាលារៀន (AIS) ចំនួន៣នាក់ ទទួលបានមេដាយពីការប្រកួត O...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Irawady.Grade A.10.2.2026-03-02.jpg

សិស្ស AIS ចំនួន ៩៥ នាក់ ជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-08_16-01-56.jpg

សូមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៦...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/_lemongrass plant. (1).jpg

សិស្សថ្នាក់ទី៣ ចូលរួមកម្មវិធីបំណិនជីវិតស្តីពីការដាំគល់ស...