ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សូមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៦ ជាមួយ AIS!

បានផ្សាយចេញ | ១៣ មេសា ២០២៦ 412

សូមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៦ ជាមួយ AIS!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សូមចូលរួមអបអរសាទរ និងជូនពរចំពោះ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អ សុភមង្គល និងភាពរីកចម្រើនគ្រប់ៗគ្នា ក្នុងឱកាសដ៏មានន័យនេះ។

ជាមួយគ្នានេះផងដែរ ដើម្បីឱ្យការឈប់សម្រាកក្នុងពិធីបុណ្យនេះប្រព្រឹត្តទៅដោយសុវត្ថិភាព និងមានប្រយោជន៍ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សូមផ្តល់អនុសាសន៍សំខាន់ៗដល់សិស្សានុសិស្ស មួយចំនួនដូចជា៖ គោរពវិន័យ និងរក្សាសុជីវធម៌ល្អ ក្នុងគ្រួសារ និងសង្គម ជាពិសេសក្នុងពេលចូលរួមកម្មវិធីប្រពៃណីផ្សេងៗ។ ប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ដោយជួយការងារផ្ទះ ឬអានសៀវភៅបន្ថែម ដើម្បីបង្កើនចំណេះដឹង ប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ជាពិសេសការធ្វើដំណើរតាមផ្លូវឆ្ងាយ និងគោរពច្បាប់ចរាចរណ៍។ ជៀសវាងសកម្មភាពដែលអាចបង្កគ្រោះថ្នាក់ ដូចជា ការលេងភ្លើង ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ ឬការលេងកីឡាដោយគ្មានសុវត្ថិភាព និងរក្សាសុខភាព ដោយទទួលទានអាហារស្អាត និងគេងឱ្យគ្រប់គ្រាន់។ 

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ជឿជាក់ថា ការអនុវត្តតាមអនុសាសន៍ទាំងនេះ នឹងជួយឱ្យសិស្សានុសិស្សទាំងអស់ មានឱកាសសម្រាកយ៉ាងរីករាយ មានសុវត្ថិភាព និងត្រៀមខ្លួនត្រឡប់មកសិក្សាវិញដោយភាពស្វាហាប់ និងមានប្រសិទ្ធភាពខ្ពស់។

ជាថ្មីម្តងទៀត សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សូមជូនពរឱ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្តីសុខ សំណាងល្អ និងជោគជ័យគ្រប់ប្រការ ជូនដល់គ្រួសារសិស្ស និងសហគមន៍សាលាទាំងមូល។

សូមជួបជុំក្រុមគ្រួសារ និងស្វាគមន៍ឆ្នាំថ្មីនេះដោយសុភមង្គល!

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/April/Khmer New Year7.jpg

ទិវាវប្បធម៌លើកទី១៨ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេស...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Sholarship1.jpg

ចិន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅ Harbin...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Chairman1.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដឹកនាំកិច្ចប្រជុំតម្រង...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/First Lady provide food Children.jpg

កម្មវិធីផ្តល់អាហារតាមសាលារៀន ជួយពង្រឹងសុខភាពសិស្ស និងជំ...