ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គោលដៅទេសចរណ៍ធំៗ កំពុងទាក់ទាញភ្ញៀវយ៉ាងខ្លាំង ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បានផ្សាយចេញ | ១៥ មេសា ២០២៦ 91

គោលដៅទេសចរណ៍ធំៗ កំពុងទាក់ទាញភ្ញៀវយ៉ាងខ្លាំង ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា កំពុងខិតជិតមកដល់ ក្រសួងទេសចរណ៍បានបង្ហាញថា តំបន់ទេសចរណ៍សំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ ទាំងក្នុងស្រុក និងអន្តរជាតិ។
តាមការអះអាងរបស់ក្រសួងទេសចរណ៍ កម្ពុជា នៅតែត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់ សម្រាប់ការកម្សាន្ត និងសម្រាកលំហែកាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ខាងមុខនេះ។

ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយម ខេត្តសៀមរាបនៅតែរក្សាទីតាំងជាគោលដៅកំពូល ទោះបីមានការធ្លាក់ចុះខ្លះនៃចំនួនភ្ញៀវនៅដើមឆ្នាំក៏ដោយ។ ខេត្តនេះត្រូវបានស្គាល់ថាជារាជធានីវប្បធម៌ និងជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ដោយមានតំបន់អង្គរ និងសារមន្ទីរជាតិអង្គរ ជាទីទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរ។

ខណៈពេលដូចគ្នា តំបន់ឆ្នេរដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ក៏កំពុងទទួលការពេញនិយមខ្លាំងផងដែរ ជាពិសេសសម្រាប់សកម្មភាពលេងទឹក និងសម្រាកលំហែ។ គួរឱ្យកត់សម្គាល់ថា ភ្ញៀវទេសចរជាច្រើនបានចាប់ផ្តើមកក់កន្លែងស្នាក់នៅជាមុន ដើម្បីធានាបាននូវទីតាំងស្នាក់នៅសមរម្យក្នុងអំឡុងពេលពិធីបុណ្យ។

លើសពីនេះ ខេត្តក្រចេះ ដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក៏កំពុងក្លាយជាជម្រើសទេសចរណ៍មួយដ៏ទាក់ទាញ សម្រាប់អ្នកស្វែងរកទេសភាពធម្មជាតិ និងបរិយាកាសស្ងប់ស្ងាត់។ ខណៈរាជធានីភ្នំពេញ ក៏កំពុងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនានា ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏កំពុងបន្តជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់ និងមានគុណភាពសេវាកម្មល្អ ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់របស់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ស្ថានភាពទេសចរណ៍អន្តរជាតិក៏ត្រូវបានរំពឹងថា នឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញ ក្នុងអំឡុងពេលខាងមុខផងដែរ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/May/winer3.jpg

តស់! មកស្គាល់ម្ចាស់ជ័យលាភីលេខ៣ ផ្នែកគំនូរ នៅ AIS

https://theirrawaddydolphin.com/storage/photos/news/article/2026/February/3 price kite12.jpg

សិស្ស AIS សាខាសៀមរាប ទទួលបានជ័យលាភីលេខ៣ ពីការប្រកួតខ្លែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-30_08-14-58.jpg

AIS តាកែវ៖ ពិសោធន៍ផលិតសាប៊ូលាងចាន របស់សិស្សថ្នាក់ទី១០ក

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Life skill (2).jpg

ពីក្រដាសធម្មតា ទៅជារទេះភ្លើងនៃគំនិតច្នៃប្រឌិត!