ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ទិវាវប្បធម៌លើកទី១៨ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

បានផ្សាយចេញ | ១១ មេសា ២០២៦ 1138

ទិវាវប្បធម៌លើកទី១៨ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

ភ្នំពេញ៖ ក្នុងបរិយាកាសអ៊ូអរ និងពោរពេញដោយស្នាមញញឹម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) និង SOGO) បានរៀបចំពិធី «ទិវាវប្បធម៌លើកទី១៨» យ៉ាងអធិកអធម នៅតាមសាខារាជធានីភ្នំពេញ សៀមរាប និងតាកែវ ដោយមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនកុះករ។

ទិវាវប្បធម៌នេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានឈ្វេងយល់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរ ព្រមទាំងបណ្តុះសិស្សានុសិស្សចេះពីរបៀបលេងល្បែងប្រជាប្រិយដើម្បីបង្កើនភាពសប្បាយរីករាយ និងរឹតចំណងអនុស្សាវរីយ៍  ភាពស្និទ្ធស្នាល សាមគ្គីភាព រួមទាំងបង្កើនចំណងមិត្ដភាពរវាងមិត្ដរួមថ្នាក់ និងមិត្ដរួមសាលាទាំងអស់ដែលចូលរួមក្នុងពិធីដ៏អធិកអធមនេះ។ ទន្ទឹមនឹងនេះ សាលាក៏មានបំណងបណ្ដុះនូវសេចក្ដីក្លាហានដល់សិស្សានុសិស្ស ព្រមទាំងជំរុញឱ្យកុលបុត្រកុលធីតាខ្មែរ ចូលរួមអភិរក្សនូវកេរដំណែលមរតកវប្បធម៌របស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណកាលរៀងមក។ លើសពីនេះទៅទៀត គឺចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍នៅក្នុងទិវាដ៏មហោឡារិកនេះ។ 

នៅក្នុងពិធីនេះ ក៏មានការបង្ហាញទេពកោសល្យដ៏ល្អៗរបស់ប្អូនៗសិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដូចជា ការសម្តែងរបាំជូនពរ ការបង្ហាញក្បាច់រាំ ការលេងហ្គីតា ការរាំរបាំប្រជាប្រិយ ការច្រៀង និងការសម្តែងជាច្រើនដោយក្រុមសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីក៏មានរៀបចំបង្កើតលែ្បងប្រជាប្រិយខ្មែរជាច្រើនដូចជា បោះអង្គញ់ លោតបាវ ដណ្តើមស្លឹកឈើ ចោលឈូង លាក់កន្សែង វាយក្អម ខាំប៉ិកួៈ និងទាញព្រ័ត្រជាដើម។ លើសពីនេះទៅទៀត ក្នុងទិវាដ៏មហោឡារិកនេះ សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏មានសកម្មភាពស្ម័គ្រចិត្តរួមគ្នាស្វែងរកជំនួយសប្បុរសធម៌តាមរយៈការដាក់លក់វត្ថុអនុស្សាវរីយ៍ និងចំណីអាហារផ្សេងៗជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងកម្មវិធីនេះផងដែរ។ 

ទិវាវប្បធម៌ឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងផុសផុលពីសំណាក់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលញុំាងឱ្យកម្មវិធីទាំងមូលមានភាពអ៊ូអរ និងអធិកអធម ហើយសិស្សានុសិស្សទាំងអស់ទទួលបានអារម្មណ៍រីករាយក្រៃលែងដោយបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមទាំងបានឈ្វេងយល់ពីប្រភេទល្បែងប្រជាប្រិយទាំងអស់នេះ ដែលជាកេរដំណែលមរតវប្បធម៌របស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណកាល ហើយប្រជាជនខ្មែរតែងតែចូលរួមលេងកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់៕




អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Trip to Siem Reap7.jpg

អនុស្សាវរីយ៍បំភ្លេចមិនបាន! ដំណើរទស្សនកិច្ចសិក្សាសិស្សថ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-08_16-01-56.jpg

សូមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៦...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Book New.jpg

សៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» នឹងបង្ហាញវត្តមានក្នុង...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Donation.jpg

គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នាំយ...