ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

យុទ្ធនាការផ្តល់ថ្នាំបង្ការ ជំងឺគ្រុនស្វិតដៃជើង ជូនកុមារអាយុ ០ ដល់ ៥៩ ខែ បង្កើនការការពារសុខភាពសហគមន៍

បានផ្សាយចេញ | ២២ មេសា ២០២៦ 82

យុទ្ធនាការផ្តល់ថ្នាំបង្ការ ជំងឺគ្រុនស្វិតដៃជើង ជូនកុមារអាយុ ០ ដល់ ៥៩ ខែ បង្កើនការការពារសុខភាពសហគមន៍

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានសហការជាមួយក្រសួងសុខាភិបាល រៀបចំអនុវត្តកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងយុទ្ធនាការការពារជំងឺគ្រុនស្វិតដៃជើង ជូនដល់កុមារអាយុចាប់ពី ០ ខែ ដល់ ៥៩ ខែ កាលពីពេលថ្មីៗនេះ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងការពារកុមារពីជំងឺឆ្លងធ្ងន់ធ្ងរ។

លោក ទេព មនោរម្យ ចាងហ្វាងទទួលបន្ទុកក្រោមមត្តេយ្យ  មត្តេយ្យ និងបឋមសិក្សា សាខាចំការដូងបានឱ្យដឹងថា យុទ្ធនាការនេះមានគោលបំណងសំខាន់ក្នុងការការពារកុមារពីជំងឺប៉ូលីយ៉ូ ដែលអាចបណ្តាលឱ្យមានភាពពិការភាព កាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ ព្រមទាំងរួមចំណែកលុបបំបាត់ជំងឺនេះឱ្យអស់ពីប្រទេសកម្ពុជា។
ការជ្រើសរើសកុមារអាយុចន្លោះពី ០ ដល់ ៥៩ ខែ សម្រាប់ទទួលថ្នាំបង្ការ ត្រូវបានក្រសួងសុខាភិបាលពិចារណាថា ជាក្រុមអាយុដែលមានភាពងាយរងគ្រោះខ្ពស់ ដោយសារប្រព័ន្ធភាពស៊ាំមិនទាន់រឹងមាំពេញលេញ និងមានហានិភ័យឆ្លង និងរាលដាលជំងឺបានយ៉ាងលឿន ប្រសិនបើមិនទទួលការការពារត្រឹមត្រូវ។

ក្នុងន័យនេះ ការសហការរវាងសាលារៀន អន្តរទ្វីប អាមេរិកាំង និងក្រសួងសុខាភិបាល ត្រូវបានចាត់ទុកថា មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានដល់មាតាបិតា និងសហគមន៍ សម្រួលការរៀបចំទីតាំង និងដំណើរការផ្តល់ថ្នាំបង្ការ បង្កើនអត្រាកុមារទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា ហើយក៏ជាគំរូល្អនៃការសហការរវាងវិស័យអប់រំ និងវិស័យសុខាភិបាលផងដែរ។
ជាមួយគ្នានេះ មាតាបិតា និងអាណាព្យាបាល ត្រូវបានលើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម ដោយនាំកុមារមកទទួលថ្នាំបង្ការតាមកាលកំណត់ យល់ដឹង និងគាំទ្រកម្មវិធីសុខាភិបាល ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវទៅកាន់អ្នកនៅជុំវិញ ដើម្បីធានាថាកុមារទទួលបានការការពារយ៉ាងពេញលេញ។

សាលារៀន អន្តរទ្វីប អាមេរិកាំង សូមអំពាវនាវដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ឱ្យយកចិត្តទុកដាក់លើសុខភាពកុមារ ដោយនាំកូនៗទៅទទួលថ្នាំបង្ការឱ្យបានទៀងទាត់ ព្រោះវ៉ាក់សាំងជាវិធីការពារដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ សុខភាពល្អរបស់កុមារ គឺជាគ្រឹះដ៏សំខាន់សម្រាប់អនាគតរឹងមាំរបស់សង្គមជាតិ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Donation.jpg

មូលនិធិ ម៉េងលី ជេ. គួច រៀបចំយុទ្ធនាការ ផ្តល់ឈាមគឺសង្គ្រ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Testing Sport.jpg

សិស្សានុសិស្ស AIS ជំនាញថ្ងៃសៅរ៍ និងកីឡាចូលរួមប្រឡងពាក់ក...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/1000px 667px.jpg

សិស្ស ១០រូប ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្ត...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Poster W1000px H667px-01.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បើកបន្ថែមថ្នាក់ជំនួ...