ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមវេទិកាអប់រំអន្តរជាតិឆ្នាំ២០២៦ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីនៅចិន

បានផ្សាយចេញ | ២៣ មេសា ២០២៦ 194

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមវេទិកាអប់រំអន្តរជាតិឆ្នាំ២០២៦ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីនៅចិន

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) លោកស្រី រស់ យ៉ាណា បានដឹកនាំក្រុមការងារ រួមដំណើរជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងក្រុមហ៊ុន SOGO ចូលរួមវេទិកាអប់រំអន្តរជាតិឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ Beijing Foreign Studies University (IBS, BFSU) នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

ការចូលរួមក្នុងវេទិកាអន្តរជាតិនេះ មានគោលបំណងពង្រឹងទំនាក់ទំនងអប់រំ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំឈានមុខនៅលើឆាកអន្តរជាតិ។ ជាពិសេស គណៈគ្រប់គ្រង ក៏បានបន្តពិភាក្សា និងពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ Beijing Foreign Studies University ដើម្បីបង្កើនឱកាសសិក្សាដល់សិស្សានុសិស្ស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងទទួលបាន     ឱកាសកាន់តែទូលំទូលាយ ក្នុងការចូលរួមកម្មវិធីអប់រំអន្តរជាតិ ក៏ដូចជាលទ្ធភាពទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ផងដែរថា ការចូលរួមយ៉ាងសកម្មរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងវេទិកាអប់រំអន្តរជាតិ ឆ្នាំ២០២៦នេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើតឱកាសអភិវឌ្ឍន៍អនាគតសម្រាប់សិស្សានុសិស្សឱ្យសមស្របនឹងស្តង់ដាអន្តរជាតិ៕










 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Studey Tour HIT.jpg

សិស្ស AIS ចំនួន ២០ នាក់ បានទទួលបទពិសោធថ្មី ចុះកម្មសិក្ស...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/ITS Service Promotion.jpg

AIS និងAii ផ្តល់ការបញ្ចុះតម្លៃសេវាកម្មរថយន្តសាលា ដឹកជញ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Task for Health1.jpg

តស់! បញ្ចេញថ្វីដៃធ្វើម្ហូបរបស់អ្នកនៅសាលារៀន អន្តរទ្វីប...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Trip for 7 to 9.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប រៀបចំដំណើរទស្ស...