ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីបំណិនជីវិត បង្កើនជំនាញកុមារ តាមរយៈសកម្មភាពបិទគ្រាប់ស្រូវលើរូបកូនមាន់

បានផ្សាយចេញ | ២៤ មេសា ២០២៦ 150

កម្មវិធីបំណិនជីវិត បង្កើនជំនាញកុមារ តាមរយៈសកម្មភាពបិទគ្រាប់ស្រូវលើរូបកូនមាន់

សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ៣ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលគោក កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ បានចូលរួមក្នុងកម្មវិធីបំណិនជីវិត ស្តីពីការបិទគ្រាប់ស្រូវលើរូបកូនមាន់ ដោយសកម្ម និងរីករាយ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យកុមាររៀនតាមរយៈការអនុវត្តជាក់ស្តែង បណ្តុះភាពម្ចាស់ការ និងពង្រឹងការយល់ដឹងអំពីបរិស្ថានជុំវិញខ្លួន បន្ថែមពីលើការសិក្សាទ្រឹស្ដីក្នុងថ្នាក់។

លោក ហ៊ន សុគន្ធា ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាខាទួលគោក បានឱ្យដឹងថា សកម្មភាពនេះមានសារៈសំខាន់ក្នុងការជួយពង្រឹងសាច់ដុំតូចរបស់កុមារ ជាពិសេសសាច់ដុំម្រាមដៃ និងការសម្របសម្រួលរវាងភ្នែក និងដៃ ដែលជាគ្រឹះសម្រាប់ការចាប់កាន់ខ្មៅដៃ និងការសរសេរនៅពេលក្រោយ។

ក្រៅពីនេះ កុមារក៏ទទួលបានបទពិសោធថ្មីៗ តាមរយៈការស្គាល់វត្ថុធាតុដើមធម្មជាតិ ដូចជា គ្រាប់ស្រូវ រៀនអត់ធ្មត់ក្នុងការបំពេញភារកិច្ចឱ្យបានចប់ និងបណ្ដុះស្មារតីច្នៃប្រឌិត តាមរយៈការបង្កើតស្នាដៃសិល្បៈផ្ទាល់ខ្លួន។

លោកបន្ថែមថា សកម្មភាពនេះក៏រួមចំណែកក្នុងការអភិវឌ្ឍជំនាញសំខាន់ៗ រួមមាន ជំនាញរាងកាយ (ភាពរហ័សរហួន) ជំនាញការយល់ដឹង (ការរៀបចំលំដាប់លំដោយ) និងការប្រមូលអារម្មណ៍ ដែលជួយបង្កើនភាពជឿជាក់ និងមោទកភាពលើស្នាដៃរបស់កុមារ។

ជាមួយគ្នានេះដែរ ចាងហ្វាងរងក៏បានផ្ញើសារទៅកាន់មាតាបិតា អ្នកអាណាព្យាបាល ឱ្យបន្តលើកទឹកចិត្តកុមារឱ្យចូលរួមសកម្មភាពអនុវត្តជាក់ស្តែងឱ្យបានច្រើន ព្រោះការបណ្តុះបំណិនជីវិតនៅវ័យកុមារ គឺជាគ្រឹះសម្រាប់ការអភិវឌ្ឍភាពវៃឆ្លាត និងភាពរឹងមាំខាងផ្លូវចិត្ត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Romdul.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បណ្តុះបំណិនជីវិតសិស...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Skill Life (1).jpg

សិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/_beads.jpg

សកម្មភាពបំណិនជីវិតបែបច្នៃប្រឌិត! សិស្ស AIS សាខាទួលសង្កែ...