ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក លើកទី៧ 

បានផ្សាយចេញ | ២៥ មេសា ២០២៦ 131

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក លើកទី៧ 

 

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (Asia International Mathematical Olympiad – AIMO) លើកទី៧ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយមានបេក្ខជនសិស្សចូលរួមសរុបចំនួន ២៧០នាក់ ប្រកួតដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធិ ដើម្បីមានឱកាសបន្តទៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក ឡេង សុខអេង នាយកចាងហ្វាង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រកួត AIMO ឆ្នាំ២០២៦នេះ គឺជាលើកទី៧ ដែលសាលាបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ឧត្តមភាពផ្នែកគណិតវិទ្យា សម្រាប់សិស្សវ័យក្មេង ព្រមទាំងផ្តល់ជាវេទិកាអន្តរជាតិឱ្យសិស្សានុសិស្សអាចប្រកួតប្រជែង និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួម  វ័យពីបណ្តាប្រទេសផ្សេងៗ។ ជាមួយគ្នានេះ ក៏ជួយលើកទឹកចិត្តការច្នៃប្រឌិតគណិតវិទ្យា និងការផ្លាស់ប្តូរវប្បធម៌រវាងសិស្សអន្តរជាតិផងដែរ។

លោកបានបន្ថែមថា ការចូលរួមក្នុងការប្រកួត AIMO ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សិស្ស ដោយរួមមាន ការពង្រឹងសមត្ថភាពគណិតវិទ្យា និងការគិតវិភាគ តាមរយៈការដោះស្រាយបញ្ហាតម្រូវឱ្យមានការគិតយ៉ាងស៊ីជម្រៅ និងច្នៃប្រឌិត។ ជាពិសេស សិស្សអាចទទួលបានការទទួលស្គាល់តាមរយៈមេដាយ និងវិញ្ញាបនបត្រ ដែលជួយបង្កើនភាពលេចធ្លោក្នុងប្រវត្តិរូបសិក្សា សម្រាប់ការបន្តទៅសាកលវិទ្យាល័យ។

បន្ថែមពីនេះ កម្មវិធីក៏ផ្តល់វេទិកាសិក្សាអនឡាញ និងធនធានសិក្សា ដែលអនុញ្ញាតឱ្យសិស្សអាចសិក្សាដោយខ្លួនឯង តាមរយៈសំណួរប្រឡង និងចម្លើយពីការប្រកួតមុនៗ។ ការចូលរួមក្នុង AIMO ក៏ជួយបង្កើនទំនុកចិត្តលើសមត្ថភាពផ្ទាល់ខ្លួន និងលើកកម្ពស់ការប្តេជ្ញាចិត្តក្នុងការសិក្សា ព្រមទាំងបង្កើនជំនាញក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្តបានប្រសើរឡើង។
ជាមួយគ្នានេះផងដែរ AIMO ផ្តល់ឱកាសឱ្យសិស្សបានជួបជុំ និងប្រកួតប្រជែងជាមួយមិត្តរួមវ័យពីប្រទេសផ្សេងៗ បង្កើតបណ្តាញមិត្តភាពអន្តរជាតិ និងរៀនសូត្រពីបទពិសោធថ្មីៗ ដែលជួយពង្រឹងការយល់ដឹងអំពីបរិបទប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (AIMO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ នៅទីក្រុងហុងកុង ដោយមានការចូលរួមពីស្ថាប័នគណិតវិទ្យាពីជុំវិញពិភពលោក ហើយបានបន្តរៀបចំនៅបណ្តាប្រទេសជាច្រើន រួមមាន កម្ពុជា អូស្រ្តាលី ឥណ្ឌា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី វៀតណាម និងប្រទេសផ្សេងៗទៀត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/April/Blessing6.jpg

ពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល លើកទី១៧ នៃមជ្ឈមណ្ឌលភាស...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/522621315_790505116639433_4384661984861207066_n.jpg

សិស្សថ្នាក់ទី៦ សាខាទួលគោក ចូលរួមសកម្មភាពបំណិនជីវិត ចម្អ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Semister 1 testing.jpg

សិស្សកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦  AIS ចូលរួម...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Important Khmer New Year.jpg

សារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុង...