ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បង្ហាញសមត្ថភាពក្នុងកម្មវិធីទិវាកីឡា 

បានផ្សាយចេញ | ២៩ មេសា ២០២៦ 97

សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បង្ហាញសមត្ថភាពក្នុងកម្មវិធីទិវាកីឡា 

សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ សាខាទួលគោក និងសាខាម៉ៅសេទុង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៦ បានចូលរួមយ៉ាងសកម្មក្នុងកម្មវីធីទិវាកីឡា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្មារតីសាមគ្គីភាព។

តាមការបង្ហាញឱ្យដឹងពី លោកស្រី នឹម សុនីតា ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានបញ្ជាក់ថា ការរៀបចំកម្មវិធីទិវាកីឡានាពេលនេះពោលគឺ មានគោលបំណងសំខាន់ក្នុងការជំរុញការលូតលាស់កាយសម្បទារបស់សិស្សឱ្យកាន់តែរឹងមាំ និងមានសុខភាពល្អ ព្រមទាំងបង្កើនសមត្ថភាពប្រាជ្ញា ស្មារតី និងទេពកោសល្យផ្ទាល់ខ្លួន។ កម្មវិធីនេះក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ភាពក្លាហាន ការសហការជាក្រុម ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព និងជំនាញទំនាក់ទំនងរបស់សិស្សឱ្យកាន់តែប្រសើរ។ លើសពីនេះ សិស្សក៏ត្រូវបានបណ្តុះស្មារតីប្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរផ្ទាល់ខ្លួនផងដែរ។

កម្មវិធីទិវាកីឡានេះ ក៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១ ជាច្រើនវិស័យ រួមមានការលើកកម្ពស់សុខភាពរាងកាយ ការអភិវឌ្ឍសមត្ថភាពផ្នែកចិត្ត និងអារម្មណ៍ ការបណ្តុះជំនាញសហការជាក្រុម ការពង្រឹងវិន័យ និងការខិតខំប្រឹងប្រែង ក៏ដូចជាការអភិវឌ្ឍជំនាញសង្គម និងការលើកស្ទួយលទ្ធផលសិក្សាឱ្យកាន់តែប្រសើរ។


ក្នុងកម្មវិធីនេះ សាលារៀនបានរៀបចំវិញ្ញាសាកីឡាចម្រុះ សមស្របទៅនឹងវ័យសិស្ស ដូចជា ការវារប្រណាំងចូលក្នុងឡាំង ការជាន់លើស្នោរទាញខ្សែដើរទៅមុខ ការគាបបាល់ប្រឡោះជើងលោតប្រណាំង ការប៉ះបាល់បន្តគ្នាពីលើក្បាល និងការប៉ះកងបន្តគ្នា ដែលសកម្មភាពទាំងនេះបានបង្កើនភាពរីករាយ និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស។

តាមការរំពឹងទុក សិស្សានុសិស្សនឹងទទួលបានបទពិសោធដ៏មានតម្លៃជាច្រើនពីកម្មវិធីនេះ ដូចជា ការរៀនសូត្រពីមិត្តភក្តិ ការសហការជាក្រុម និងការជួយគ្នាទៅវិញទៅមក ការបង្កើតភាពអត់ធ្មត់ និងកម្លាំងចិត្ត ការកើនឡើងនៃភាពក្លាហាន និងឱកាសបង្ហាញសមត្ថភាពផ្ទាល់ខ្លួន ព្រមទាំងការបង្កើតមិត្តភាពថ្មីៗ និងការកសាងទំនាក់ទំនងល្អក្នុងសហគមន៍សាលារៀន។


កម្មវិធី “ទិវាកីឡា” គឺជាផ្នែកមួយសំខាន់នៃការអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលផ្តោតលើការអភិវឌ្ឍសិស្សទាំងផ្នែកចំណេះដឹង កាយសម្បទា និងចរិតលក្ខណៈ ដើម្បីឱ្យក្លាយជាបុគ្គលដែលមានសមត្ថភាព និងទំនួលខុសត្រូវខ្ពស់ក្នុងសង្គម៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Cover Thumnail.jpg

គ្រូបង្គោលមត្តេយ្យសិក្សា៖ កុមារតូចៗត្រូវការក្តីស្រឡាញ់...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/US University Fair.jpg

ពិព័រណ៍សាកលវិទ្យាល័យពីសហរដ្ឋអាមេរិក បើកដំណើរការនៅថ្ងៃនេ...

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Lida.png

ម្ចាស់ជ័យលាភីលេខ១ ផ្នែកកំណាព្យ បង្ហាញក្តីស្រមៃចង់ក្លាយជ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Cover.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទទួលបានទង់ជ័យលាភីវិ...