សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៨ ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងសកម្មពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនជាច្រើនកុះករ។
.png)
កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងពេលតែមួយនៅទីតាំងសំខាន់ចំនួនបី សម្រាប់សាខាទាំង១០ នៅរាជធានីភ្នំពេញ ដោយរៀបចំនៅបរិវេណអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ខណៈសាខាផ្សេងទៀតបានរៀបចំនៅសៀមរាប និងតាកែវផងដែរ។
លោក សោម ចាន់ណា នាយកចាងហ្វាងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីបង្ហាញសមិទ្ធផលសិក្សារបស់សិស្សានុសិស្ស និងភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។ ព្រមជាមួយនេះ វាជាវេទិកាសម្រាប់បង្ហាញពីសមត្ថភាព ការច្នៃប្រតិដ្ឋ និងគំនិតច្នៃប្រឌិតថ្មីៗរបស់សិស្ស ដែលកើតចេញពីទេពកោសល្យ បច្ចេកទេស បទពិសោធ និងការខិតខំប្រឹងប្រែងក្នុងការសិក្សា។
.png)
លោកក៏បានបន្ថែមថា កម្មវិធីនេះមិនត្រឹមតែបង្ហាញស្នាដៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍជំនាញសំខាន់ៗដល់សិស្សដូចជា បច្ចេកទេសគូរគំនូរ សមត្ថភាពធ្វើបទបង្ហាញ ការច្នៃប្រតិដ្ឋ ការដឹកនាំ ការសហការជាក្រុម ទំនាក់ទំនងជាមួយមហាជន និងភាពក្លាហានក្នុងការបង្ហាញខ្លួនផងដែរ។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍កោតសរសើរ និងភាពច្នៃប្រតិដ្ឋ របស់សិស្សានុសិស្ស ក្នុងការប្រកួតរបស់ប្អូនៗនៅក្នុងពេលនេះ គឺជាទុនមួយឆ្ពោះទៅមុខ ឈានទៅមុខ ថ្ងៃអនាគតអាចក្លាយជាអ្នកវិទ្យាសាស្រ្ត អ្នកបង្កើតរបកគំហើញ អាចបង្កើតរបស់ថ្មីៗ សម្រាប់តម្រូវការរបស់មនុស្ស។ លោកស្រីបន្ថែមថា « តាមការសង្កេតឃើញ កម្មវិធីថ្ងៃនេះ មានអ្នកចូលរួមប្រកួត និងអ្នកទស្សនាច្រើន មានការចាប់អារម្មណ៍ និងទាក់ទាញ!
នេះជាកម្មវិធីប្រចាំឆ្នាំដ៏ធំរបស់សិស្សមានការច្នៃប្រតិដ្ឋ ដោយរួមបញ្ចូលនូវគំនិតសម័យAi ដែលរីកចម្រើនទៅមុខជាលំដាប់ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានតែម្តង»។
.png)
សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ នេះ កម្មវិធីមានការចូលរួមយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយមានស្នាដៃប្រកួតគូរគំនូរ ក្រោមប្រធានបទ «កុមារ និងការអប់រំសម័យបញ្ញាសិប្បនិមិត្ត (AI)» សរុបចំនួន ២១៨ ក្រុម (មួយក្រុមមានសមាជិកពី ២ ទៅ ៤ នាក់) បែងចែកជា ៣ កម្រិត៖ ថ្នាក់ទី២ និងទី៤ មាន ១០៤ ក្រុម (ជ្រើសរើស ៣ ក្រុមឈ្នះ) ថ្នាក់ទី៤ ដល់ទី៦ មាន ៩៧ ក្រុម (ជ្រើសរើស ៣ ក្រុមឈ្នះ) និងថ្នាក់ទី៧ ដល់ទី១២ មាន ១៧ ក្រុម (ជ្រើសរើស ១ ក្រុមឈ្នះ)។
បន្ថែមពីនេះ ស្នាដៃតាំងពិព័រណ៍ពីថ្នាក់ទី៤ ដល់ទី១២មានសរុប២៨៧ ស្នាដៃ ក្នុងនោះផ្នែកសង្គម ១៦៥ ស្នាដៃ និងផ្នែកវិទ្យាសាស្រ្ត១១៣ស្នាដៃ ដែលបង្ហាញតាមរយៈការធ្វើបទបង្ហាញ និងការពិសោធជាក់ស្តែង។
សម្រាប់ជ័យលាភី សាលារៀនបានរៀបចំមេដាយសរុបចំនួន២០១ មេដាយ ក្នុងនោះសិស្សទទួលបាន ១៧៣ មេដាយ និងលោកគ្រូ អ្នកគ្រូជាអ្នកដឹកនាំ២៨ មេដាយ។
.png)
នៅក្នុងកម្មវិធីនេះ មានការចូលរួមសហការឧបត្ថម្ភដោយ៖
- PILOT: សម្ភារសិក្សានាំចូលពីជប៉ុន ស្តង់ដាជប៉ុន
- Niyum Trading: ក្រុមហ៊ុននាំចូលទឹកដោះគោអូស្ត្រាលី So Natural និង Australia Own's
- SKOR Cambodia: អ្នកចែកចាយផ្លូវការរបស់ប្រេន NIKE និង ON Running មកកាន់ប្រទេសកម្ពុជា
ក្នុងឱកាសនោះ អ្នកចូលរួមនឹងអាចទស្សនា និងរីករាយជាមួយសកម្មភាពជាច្រើន រួមមាន ការប្រកួតគូរគំនូរតាមប្រធានបទកំណត់ ការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្ស ការបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតថ្មីៗ ព្រមទាំងសកម្មភាពកម្សាន្ត និងបទពិសោធសម្រាប់កុមារ។ លើសពីនេះ អ្នកចូលរួម ក៏អាចជាវផលិតផលប្រើប្រាស់មួយចំនួន និងអាហារដ៏សម្បូរបែបដែលមានដាក់លក់នៅតំបន់អាហារ និងស្តង់ Pop-up ចម្រុះ ដូចជា៖
1. ការ៉េម Gelato
2. TUBE Coffee
3. Happy Tea
4. ការ៉េម Snow Yogurt
5. ទឹកដោះគោ Super Goal
6.ទឹកដោះគោ Greenfield
និងការចូលរួមផងដែរពីអតីតសិស្សដូចជា៖
1. ការេម Slowmemo
2. ស្តង់លក់ភេសជ្ជៈ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីមានភាពរស់រវើក និងទាក់ទាញកាន់តែខ្លាំង។
កម្មវិធីនេះបានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងការអភិវឌ្ឍសិស្សឱ្យក្លាយជាមនុស្សមានសមត្ថភាពពេញលេញ ទាំងចំណេះដឹង ជំនាញ និងចរិតលក្ខណៈ ល្អប្រសើរសម្រាប់អនាគត៕
ព័ត៌មានលំអិតសូមទាក់ទង
ទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@ais.edu.kh
វេបសាយៈ ais.edu.kh
ហ្វេសប៊ុកផេកៈhttps://www.facebook.com/ais.mjqeducation
https://t.me/theirrawaddydolphin
អាសយដ្ឋានៈ អាគារលេខ ២២៣ និង២២៧ មហាវិថីម៉ៅសេទុង
សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង ភ្នំពេញ
 (5).png)