ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្ស AIS ឈ្វេងយល់អត្តសញ្ញាណម្ហូបខ្មែរ តាមរយៈ“ហហ្មុកសាច់មាន់”

បានផ្សាយចេញ | ២០ ឧសភា ២០២៦ 215

សិស្ស AIS ឈ្វេងយល់អត្តសញ្ញាណម្ហូបខ្មែរ តាមរយៈ“ហហ្មុកសាច់មាន់”

ក្លិនឈ្ងុយឆ្ងាញ់នៃម្ហូបប្រពៃណីខ្មែរ និងសំឡេងសំណើចរីករាយរបស់សិស្សានុសិស្ស ក្នុងបន្ទប់គេហកិច្ចនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាការិយាល័យកណ្តាល) បានក្លាយជាកន្លែងសិក្សាដ៏រស់រវើក ដែលចំណេះដឹង និងបទពិសោធត្រូវបានបង្កើតឡើងតាមរយៈការអនុវត្តជាក់ស្តែង។



សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “ហហ្មុកសាច់មាន់” សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ “ខ” ដោយមានការដឹកនាំពីអ្នកគ្រូ រ៉េត ផារិទ្ធ និងអ្នកគ្រូ ហុង ដាណែត កាលពីពេលកន្លងមកនេះ។
កម្មវិធីមួយនេះ មិនត្រឹមតែបង្រៀនអំពីការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែជាការបើកឱ្យសិស្សានុសិស្សបានស្គាល់ និងយល់ដឹងអំពីអត្តសញ្ញាណម្ហូបខ្មែរ។ ចាប់ពីការស្គាល់គ្រឿងផ្សំ ដូចជា គ្រឿងក្រហម ខ្ទឹម ស្លឹកគ្រៃ ទៅដល់ការរៀនពីជំហាននៃការធ្វើ“ហហ្មុកសាច់មាន់” សិស្សានុសិស្សទាំងអស់បានចូលរួមយ៉ាងសកម្ម និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។



អ្វីដែលធ្វើឱ្យបរិយាកាសកាន់តែមានន័យទៀតនោះ គឺពេលដែលសិស្សានុសិស្សបានដាក់ដៃអនុវត្តដោយខ្លួនឯង ចូលរួមចម្អិន ភ្លក្សរសជាតិ និងជួយរៀបចំសម្ភារផ្ទះបាយ ជាដើម។ ពីការសាកល្បងតូចៗនេះ បានបង្កើតជាបទពិសោធដ៏មានតម្លៃ ដែលពួកគេអាចយកទៅអនុវត្តន៍ក្នុងជីវិតប្រចាំថ្ងៃជាមួយគ្រួសារ។



ក្រោយបញ្ចប់កម្មវិធី សិស្សានុសិស្សទាំងអស់មិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗទេ ប៉ុន្តែថែមទាំងមានភាពសប្បាយរីករាយ បង្កើនសាមគ្គីភាព និងស្នាមញញឹមដែលបង្ហាញពីការស្រឡាញ់វប្បធម៌ខ្មែរ។
កម្មវិធីបំណិនជីវិតនេះ បង្ហាញឱ្យឃើញថា សាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែផ្តល់ការអប់រំក្នុងថ្នាក់ទេ ប៉ុន្តែថែមទាំងផ្តោតលើការបណ្តុះជំនាញជាក់ស្តែង និងការចងក្រងអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យសិស្ស ជាបុគ្គលដែលមានសមត្ថភាព និងមានគុណភាពសម្រាប់សង្គម៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Parent Meet.jpg

AIS បង្កើនសហការជាមួយមាតាបិតា តាមរយៈជំនួបផ្ទាល់ ដើម្បីគា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Irrawaddy Thumbnail (1000 x 667 px) (1000 x 667 px).jpg

ចូលរួមបរិច្ចាគ និងគាំទ្រជំនួយមនុស្សធម៌ ចែកជូនដល់ប្រជាពល...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/_Vorita.jpg

យុវតី លីវង វរតា ចូលរួមថែរក្សាវប្បធម៌ខ្មែរ រាំរបាំប្រពៃណ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/_THe Irrawaddy.jpg

ស្កេនទីនេះ ដើម្បីទទួលបានចំណេះដឹងអប់រំ និងព័ត៌មានថ្មីៗ ព...