ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ចិន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅ Harbin Institute of Technology

បានផ្សាយចេញ | ២១ ឧសភា ២០២៦ 543

ចិន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅ Harbin Institute of Technology

តាមរយៈការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦នេះ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍មួយចំនួនដល់និស្សិតកម្ពុជា ក្រោមកម្មវិធីអាហារូបករណ៍ China-ASEAN Digital Academy ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technology, Shenzhen នៃប្រទេសចិន។

ប្រភពដដែលបានបញ្ជាក់ថា អាហារូបករណ៍នេះ រួមមាន ៖ ការរ៉ាប់រងថ្លៃសិក្សា និងប្រាក់អាហារូបករណ៍ ១០០០យន់ ក្នុងមួយខែ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ និងប្រាក់អាហារូបករណ៍ ៥០០០០យន់ ក្នុងមួយឆ្នាំសម្រាប់ថ្នាក់បណ្ឌិត។



បេក្ខជន បេក្ខនារី ដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបការណ៍ខាងលើ សូមសាកសួរព័ត៌មាន និង បំពេញពាក្យសុំអាហារូបករណ៍តាម QR code ខាងក្រោម ឬទាក់ទងផ្ទាល់ជាមួយ China-ASEAN Digital Academy Admission Office ដែលមានអសយដ្ឋាន Room 721, Building H, Harbin Institute of Technology, Shenzhen University Town, Shenzhen, P.R. China; Postal Code: 518055 ឬតាម Email: digital-academy@hit.edu.cn ឬតាម WeChat Account "Digital Academy Applicant Consulting"

បន្ទាប់ពីបំពេញពាក្យសុំអាហារូបករណ៍តាមអនឡាញរួចហើយ សាមីខ្លួនត្រូវបោះពុម្ព (Print) ពាក្យសុំនោះ ដោយភ្ជាប់ឯកសារពាក់ព័ន្ធផ្សេងៗ បញ្ជូនមកការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋានស្ថិតនៅ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យបានត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី។

ក្រោយកាលបរិច្ឆេទ នៃការឈប់ទទួលពាក្យសុំអាហារូបករណ៍ ក្រសួងនឹងជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត ចំនួន ២នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣នាក់ និងថ្នាក់បណ្ឌិត ចំនួន ៥នាក់ បញ្ចូនទៅឱ្យខាងស្ថានទូតចិន នៅរាជធានីភ្នំពេញ បន្តនីតិវិធី និងសម្រេច ជាចុងក្រោយ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Cover Thumnail.jpg

គ្រូបង្គោលមត្តេយ្យសិក្សា៖ កុមារតូចៗត្រូវការក្តីស្រឡាញ់...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/_lemongrass plant. (1).jpg

សិស្សថ្នាក់ទី៣ ចូលរួមកម្មវិធីបំណិនជីវិតស្តីពីការដាំគល់ស...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/A951.jpg

កិត្តិយសដ៏ធំធេងរបស់ AIS សិស្សនិទ្ទេស A ៩៥ នាក់ ចូលរួមពិ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/bag student no havy.jpg

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែល...