ក្នុងចំណោមសិស្សជាច្រើននៅថ្នាក់ទី២ក មានកុមារីតូចម្នាក់ដែលតែងតែបង្ហាញភាពខិតខំប្រឹងប្រែង និងស្នាមញញឹមពេញចិត្តក្នុងការសិក្សារបស់ប្អូន។ នោះគឺ កុមារី តូច សិរីផល្លីកា ដែលត្រូវបានជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលគោក។

ក្នុងបរិយាកាសសិក្សាដែលផ្តោតលើគុណសម្បទា និងការអភិវឌ្ឍសក្ដានុពលសិស្សជាបន្តបន្ទាប់ AIS តែងតែផ្តល់តម្លៃ និងលើកទឹកចិត្តសិស្សានុសិស្សដែលមានការតស៊ូព្យាយាមខិតខំប្រឹងប្រែង និងវិន័យល្អ តាមរយៈកម្មវិធី «សិស្សឆ្នើមប្រចាំថ្នាក់»។
កុមារី តូច សិរីផល្លីកា មិនត្រឹមតែមានលទ្ធផលសិក្សាល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញភាពសកម្មក្នុងថ្នាក់ មានវិន័យខ្ពស់ និងទំនួលខុសត្រូវលើកិច្ចការសាលា។ លើសពីនេះ ប្អូនក៏មានអាកប្បកិរិយាទន់ភ្លន់ សហការល្អជាមួយមិត្តភក្តិ និងគោរពគ្រូបង្រៀនយ៉ាងល្អប្រសើរ។

តាមប្រសាសន៍របស់អ្នកគ្រូបន្ទុកថ្នាក់ គង់ ចន្ថាត បានគូសបញ្ជាក់ថា ជោគជ័យរបស់ប្អូនស្រី តូច សិរីផល្លីកា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការដាក់ចិត្តសិក្សាយ៉ាងម៉ឺងម៉ាត់ជារៀងរាល់ថ្ងៃ។ អ្នកគ្រូក៏បានបន្ថែមថា តូច សិរីផល្លីកា គឺជាគំរូល្អសម្រាប់មិត្តភក្តិដទៃទៀតក្នុងការអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ។
.jpg)
កម្មវិធី «សិស្សឆ្នើមប្រចាំថ្នាក់» គឺជាមធ្យោបាយសំខាន់ក្នុងការលើកទឹកចិត្ត និងជំរុញសិស្សឱ្យមានមហិច្ឆតាក្នុងការសិក្សា។ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បន្តបេសកកម្មយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណភាពអប់រំ ក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាធនធានមនុស្សមានគុណភាពនិងជាអ្នកដឹកនាំដ៏មានសក្តានុពលសម្រាប់សង្គមជាតិ៕