ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS បង្កើនសហការជាមួយមាតាបិតា តាមរយៈជំនួបផ្ទាល់ ដើម្បីគាំទ្រការសិក្សាសិស្ស

បានផ្សាយចេញ | ៣០ ឧសភា ២០២៦ 50

AIS បង្កើនសហការជាមួយមាតាបិតា តាមរយៈជំនួបផ្ទាល់ ដើម្បីគាំទ្រការសិក្សាសិស្ស

​​​​​បរិយាកាសនៅគ្រប់សាខានៃ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្លាយជាកន្លែងជួបជុំដ៏មានន័យមួយ រវាងមាតាបិតា ឬអ្នកអាណាព្យាបាល និងគ្រូបង្រៀន។ មិនមែនជាព្រឹត្តិការណ៍ធម្មតាទេ ប៉ុន្តែជាថ្ងៃសំខាន់មួយដែល “អនាគតកូនៗ” ត្រូវបានលើកយកមកពិភាក្សាយ៉ាងយកចិត្តទុកដាក់។



សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំ កម្មវិធីជំនួបមាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្សប្រចាំពាក់កណ្តាលឆមាសទី២ឆ្នាំសិក្សា២០២៥-២០២៦ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងបន្ទប់រៀននីមួយៗ សំឡេងនៃការពិភាក្សាត្រូវបានបន្តឡើងដោយភាពកក់ក្ដៅ និងស្មោះត្រង់។ អ្នកគ្រូ លោកគ្រូ បានចែករំលែកព័ត៌មានលម្អិតអំពីលទ្ធផលសិក្សា វិន័យ និងអត្តចរិតរបស់សិស្សានុសិស្ស តាមកម្រិតសិក្សានីមួយៗ ខណៈមាតាបិតាក៏បានសួរ និងពិភាក្សាដោយផ្ទាល់ ដើម្បីស្វែងរកវិធីល្អបំផុតក្នុងការគាំទ្រកូនឱ្យរីកចម្រើនក្នុងការសិក្សាបន្ថែមទៀត។


សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) រៀបចំកម្មវិធីជំនួបមាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្ស ចំនួន ២ដងក្នុងមួយឆ្នាំសិក្សា។ ក្នុងគោលបំណងពង្រឹងចំណងទាក់ទងរវាងមាតាបិតា និងកូន ព្រមទាំងលើកទឹកចិត្តឱ្យមានការតាមដាន និងគាំទ្រការសិក្សារបស់កូនៗជាបន្តបន្ទាប់ ដើម្បីឱ្យកូនយល់ថាការសិក្សារបស់ខ្លួនមានសារៈសំខាន់ និងទទួលបានការយកចិត្តទុកដាក់ពីគ្រួសារ។

កម្មវិធីនេះក៏បង្ហាញឱ្យមាតាបិតា និងអ្នកអាណាព្យាបាលយល់ឃើញពីតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាព និងអនាគតកូនៗរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ចំពោះការចូលរួមរវាងសាលា គ្រូបង្រៀន និងគ្រួសារ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍសិស្សានុសិស្សឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/US University Fair.jpg

ពិព័រណ៍សាកលវិទ្យាល័យពីសហរដ្ឋអាមេរិក បើកដំណើរការនៅថ្ងៃនេ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Play.jpg

គន្លឹះសិក្សាសម្រាប់កុមារ៖ អ្នកជំនាញអប់រំណែនាំវិធីកសាងទម...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tedx1.jpg

AIS គ្រោងរៀបចំ TEDx American Intercon School លើកទី២ បើក...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Chemical experiment.jpg

សកម្មភាពពិសោធន៍៖ ការផលិតសាប៊ូលាងចាន បង្កើនចំណេះដឹង និងជ...