ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

រួមចំណែកតូច បង្កើតក្តីសង្ឃឹមធំសម្រាប់កុមារកម្ពុជា

បានផ្សាយចេញ | ១៥ មិថុនា ២០២៦ 502

រួមចំណែកតូច បង្កើតក្តីសង្ឃឹមធំសម្រាប់កុមារកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាសៀមរាប បានដឹកនាំតំណាងសិស្សចំនួន ១៥ រូប ចូលរួមកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រគល់ថវិកាឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ។


លោក សុខ សូនីដា នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា ថវិកាសរុបចំនួន ៤,១១៦,៥០០ រៀល ត្រូវបានប្រមូលផ្តុំតាមរយៈការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់អ្នកអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក តាមរយៈមូលនិធិ ម៉េងលី ជេ. គួច។

លោក​បន្ថែមថា កម្មវិធីនេះមិនត្រឹមតែជាការចូលរួមគាំទ្រដល់ការផ្តល់សេវាសុខាភិបាលដល់កុមារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការបណ្តុះស្មារតីសប្បុរស ការចែករំលែក និងទំនួលខុសត្រូវសង្គមដល់សិស្សានុសិស្ស។ តាមរយៈការចូលរួមជាក់ស្តែង សិស្សបានសិក្សាពីអត្ថន័យនៃការផ្តល់ ការយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងតម្លៃនៃការរួមគ្នាកសាងសង្គមឱ្យកាន់តែប្រសើរ។


ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកធ្វើឱ្យសកម្មភាពសប្បុរសធម៌នេះទទួលបានជោគជ័យ។ ការរួមចំណែករបស់សហគមន៍សាលាទាំងមូលបានបង្ហាញពីស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយមនុស្សធម៌។
«ការអប់រំល្អ មិនត្រឹមតែបណ្តុះចំណេះដឹងទេ ប៉ុន្តែបណ្តុះទឹកចិត្តឱ្យចេះចែករំលែក និងជួយអ្នកដទៃផងដែរ»៕


អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/_Donation to siem reap  (4).jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Charity.jpg

ក្រុមប្រឹក្សាសិស្ស AIS ជំនាន់ទី៦ នាំយកអំណោយចែកជូនសិស្សស...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Kiddy Kid1 (1).png

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ប្រារព្ធក្រោ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Donation.jpg

គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នាំយ...