ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អនុស្សាវរីយ៍មិនអាចភ្លេច! ពិធីបិទបវេសនកាល AIS ២០២៥-២០២៦

បានផ្សាយចេញ | ១៨ កក្កដា ២០២៦ 408

អនុស្សាវរីយ៍មិនអាចភ្លេច! ពិធីបិទបវេសនកាល AIS ២០២៥-២០២៦

ក្នុងបរិយាកាសពោរពេញដោយស្នាមញញឹម សំណើច និងអនុស្សាវរីយ៍ល្អៗ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទាំង ១២ សាខា បានជួបជុំគ្នាអបអរសាទរ ពិធីបិទបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ យ៉ាងអធិកអធម នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦។ ពិធីនេះមានការចូលរួមយ៉ាងកក់ក្តៅពីគណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពី ១២ ទីតាំង ដែលរួមមាន ១០ សាខានៅរាជធានីភ្នំពេញ និង ២ សាខានៅខេត្តសៀមរាប និងខេត្តតាកែវ។



ក្នុងឱកាសដ៏ពិសេសនេះ សាខានីមួយៗបានរៀបចំកម្មវិធីសិល្បៈ និងកម្សាន្តយ៉ាងសម្បូរបែប ដើម្បីបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់សិស្សានុសិស្ស ដូចជា ការរាំរបាំ ការច្រៀងជាក្រុម និងសកម្មភាពកម្សាន្តផ្សេងៗ។ ព្រមទាំងមានការចែកវត្ថុអនុស្សាវរីយ៍ រួមមានសៀវភៅ និងបណ្ណសរសើរ ដល់សិស្សដែលមានការខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលល្អក្នុងការសិក្សា។



ជាមួយគ្នានេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ ក៏បានជូនពរ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត។ ទន្ទឹមនឹងនេះ សាលាក៏បានជូនដំណឹងអំពីកាលវិភាគសិក្សាក្នុងអំឡុងពេលវិស្សមកាល ដោយនឹងបើកថ្នាក់បំប៉ន ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ រៀនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

សម្រាប់បវេសនកាលសិក្សាថ្មី ឆ្នាំ ២០២៦-២០២៧ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/_beads.jpg

សកម្មភាពបំណិនជីវិតបែបច្នៃប្រឌិត! សិស្ស AIS សាខាទួលសង្កែ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tours Student.jpg

សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Child Playing.jpg

មិនមែនកូនមិនឆ្លាតទេ! នេះជាមូលហេតុដែលកុមាររៀនលឿន និងយឺតខ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Workshop.jpg

សិក្ខាសាលាស្តីពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិត...