ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារអប់រំ AIS សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

បានផ្សាយចេញ | ២៦ សីហា ២០២៦ 190

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារអប់រំ AIS សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សា២០២៥-២០២៦ និងតម្រង់ទិសការងារសម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក។


កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ ផល គួច ជាន់ទី៦ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក និងតាមប្រព័ន្ធអនឡាញ ដើម្បីបូកសរុបលទ្ធផលការងារក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងពិនិត្យ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំសិក្សាថ្មី។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានមតិស្វាគមន៍ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដោយបានថ្លែងអំណរគុណចំពោះការខិតខំបំពេញការងារដោយយកចិត្តទុកដាក់ អំណត់អត់ធន់ និងការប្តេជ្ញាចិត្តក្នុងការបម្រើវិស័យអប់រំ។ អ្នកឧកញ៉ា ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកដែលបានបន្តរួមចំណែក ជាមួយសាលារៀនអស់រយៈ ពេលជាច្រើនឆ្នាំកន្លងមក។
អ្នកឧកញ៉ា បានលើកឡើងថា លោកគ្រូ អ្នកគ្រូ គួរបន្តប្រកាន់ខ្ជាប់នូវ វិន័យ ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះសិស្ស ដោយផ្តល់ភាពកក់ក្តៅ ជួយណែនាំ និងតម្រង់ទិសសិស្សដូចជាកូនរបស់ខ្លួន ព្រមទាំងបង្កើតបរិយាកាសសិក្សាដែលធ្វើឱ្យសិស្សមានភាពសប្បាយរីករាយ និងចង់សិក្សា។

ក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងពីការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងវិស័យអប់រំ ដែលបានបំពេញបេសកកម្មនៅកម្ពុជាអស់រយៈពេលជាង២ ទសវត្សរ៍មកហើយ។ ក្នុងនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបន្តអភិវឌ្ឍគុណភាពនៃការបង្រៀន វិន័យ និងសេវាកម្ម ដោយទទួលបានការកោតសរសើរពីសំណាក់ក្រសួងអប់រំ និងអ្នកអាណាព្យាបាលសិស្ស។

អ្នកឧកញ៉ា បានបន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ វិន័យ និងសេវាកម្ម ព្រមទាំងលទ្ធផលសិក្សារបស់សិស្ស។ ជាមួយគ្នានេះ សិស្សក៏ទទួលបានឱកាសអភិវឌ្ឍចំណេះដឹង និងសមត្ថភាពទាំងភាសាខ្មែរ និងភាសាអង់គ្លេស ច្បាស់លាស់។



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នត្រូវបានចាត់ទុកថា ជាសាលាលេខ១ ដែលឈានមុខគេនៅកម្ពុជា ដោយសិស្សទទួលបានលទ្ធផលសិក្សាល្អ មានវិន័យ និងទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្រើនជាងគេ។ ជាមួយគ្នានេះ សិស្សរបស់សាលាក៏ទទួលបានអត្រាជាប់ខ្ពស់ជាងគេផងដែរ  ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សិស្ស ការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងការអនុវត្តកម្មវិធីអប់រំប្រកបដោយគុណភាពរបស់សាលា។

លើសពីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបង្ហើបពីគម្រោងអភិវឌ្ឍសាលារៀនគំរូថ្មីចំនួន៣ រួមមាន «សាលា អនាគត រៀនថ្ងៃនេះ ដឹកនាំថ្ងៃស្អែក» សាលា AIS Full Day និងការពង្រីកទីតាំងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ចំនួន២ទីតាំងបន្ថែមទៀត។ ជាមួយគ្នានេះ ក៏មានគម្រោងបើកសាកលវិទ្យាល័យ គួច ម៉េងលី ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស ដែលបញ្ចប់ការសិក្សា នៅថ្នាក់វិទ្យាល័យ អាចបន្តការសិក្សានៅកម្រិត សាកលវិទ្យាល័យបានកាន់តែងាយស្រួល។



បន្ទាប់មក អ្នកឧកញ៉ា បានផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក លើកឡើងនូវសំណួរ សំណូមពរ និងមតិយោបល់ដោយផ្ទាល់ ដើម្បីទទួលបានការឆ្លើយតប និងការណែនាំសម្រាប់យកទៅអនុវត្ត និងសិក្សាបន្ថែម។


ជាកិច្ចបញ្ចប់ អង្គប្រជុំបានប្រកាសលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកឆ្នើមជាច្រើននាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីសរសើរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង និងស្នាដៃការងារ។ កម្មវិធីក៏បានបញ្ចប់ដោយការថតរូបអនុស្សាវរីយ៍រួមគ្នារវាងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Student of the Class1.jpg

សុបិនធំ ចាប់ផ្តើមពីជំហានតូច៖ រឿងរ៉ាវជោគជ័យរបស់សិស្សឆ្នើ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Posters (6).jpg

សិស្ស AIS និទ្ទេស A គ្រប់មុខវិជ្ជា សុខ ហ៊ុង ដាក់ក្តីស្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Kite AIS 12.jpg

សិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប ចូ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/AIS good Student.jpg

ពីការខិតខំតូចៗ រាល់ថ្ងៃ ទៅកាន់សមិទ្ធផលធំមួយ៖ គន្លឹះជោគជ...