ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS ចុះ MoU ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បង្កើតឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍សម្រាប់សិស្សរហូតដល់ ៥០%

បានផ្សាយចេញ | ១៤ កញ្ញា ២០២៦ 231

AIS ចុះ MoU ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បង្កើតឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍សម្រាប់សិស្សរហូតដល់ ៥០%

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (Paragon International University) ដើម្បីបង្កើតឱកាសបន្ថែមសម្រាប់សិស្ស AIS ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីបញ្ចប់ការសិក្សានៅ AIS ដោយអាចទទួលបានអាហារូបករណ៍លើថ្លៃសិក្សារហូតដល់ ៥០%។

កិច្ចសហការនេះ ជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងការជួយសិស្សរៀបចំផែនការសិក្សាបន្ត និងត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់នៃការសិក្សានៅកម្រិតឧត្តមសិក្សា ដោយផ្តល់ព័ត៌មាន និងឱកាសសិក្សាដែលអាចជួយសិស្សជ្រើសរើសសាកលវិទ្យាល័យ និងជំនាញសិក្សាឱ្យសមស្របនឹងគោលដៅរបស់ខ្លួន។



ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រវាងលោកបណ្ឌិត Bulat Akhmetkarimov សាកលវិទ្យាធិការ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងលោកស្រី រស់ យ៉ាណា ប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង។

តាមរយៈ MoU នេះ សិស្ស AIS នឹងទទួលបានព័ត៌មានអំពីកម្មវិធីសិក្សា អាហារូបករណ៍ និងឱកាសសិក្សាផ្សេងៗពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលអាចជួយឱ្យសិស្សមានព័ត៌មានគ្រប់គ្រាន់សម្រាប់រៀបចំផែនការ និងសម្រេចចិត្តអំពីការបន្តការសិក្សារបស់ខ្លួន។


ជាមួយគ្នានេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តែងតែបានរៀបចំសិក្ខាសាលា និងកម្មវិធីតម្រង់ទិសសិក្សាសម្រាប់សិស្ស ដើម្បីជួយឱ្យប្អូនៗឈ្វេងយល់ពីជំនាញសិក្សា និងជម្រើសសាកលវិទ្យាល័យ ព្រមទាំងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការផ្លាស់ប្តូរពីការសិក្សានៅវិទ្យាល័យទៅកាន់ការសិក្សានៅកម្រិត
ឧត្តមសិក្សា។

ការចុះ MoU នេះ ក៏ជាការពង្រីកកិច្ចសហការផ្នែកអប់រំរវាង AIS និងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្នុងការបង្កើតផ្លូវសិក្សាបន្ថែមសម្រាប់សិស្ស AIS បន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីឱ្យប្អូនៗមានជម្រើសកាន់តែច្រើនក្នុងការបន្តការសិក្សា និងឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កន្លងមក សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នអប់រំអន្តរជាតិ ដើម្បីបង្កើនឱកាសសិក្សា និងជម្រើសសម្រាប់សិស្សបន្ទាប់ពីបញ្ចប់ការសិក្សានៅ AIS។ ក្នុងចំណោមនោះ មានសាកលវិទ្យាល័យ Limkokwing University, CamED Business School, De Montfort University Cambodia, Beijing Foreign Studies University, China. Harbin Institute of Technology, China. និង HYOGO University, Japan.

កិច្ចសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នអប់រំអន្តរជាតិទាំងនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ AIS ក្នុងការបង្កើតផ្លូវសិក្សាបន្ថែមសម្រាប់សិស្ស ដើម្បីឱ្យប្អូនៗមានជម្រើសកាន់តែច្រើនក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងត្រៀមខ្លួនសម្រាប់ការសិក្សា និងអាជីពនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/MOu4.jpg

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងក្រុមហ៊ុន ស្ទេប...