ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

តើអ្វីជាគន្លឹះជួយឱ្យ រម្យ សុប្រណីត ទទួលបាននិទ្ទេស A?

បានផ្សាយចេញ | ២៨ កញ្ញា ២០២៦ 422

តើអ្វីជាគន្លឹះជួយឱ្យ រម្យ សុប្រណីត ទទួលបាននិទ្ទេស A?

រម្យ សុប្រណីត សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាម៉ៅសេទុង ទទួលបាន និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចែករំលែកថា ការរៀនឱ្យយល់ជាមុនសិន ការរំឭកមេរៀនជាប្រចាំ ការហ៊ានសួរនៅពេលមិនយល់ និងការអនុវត្តលំហាត់ពីវិញ្ញាសាឆ្នាំមុនៗ គឺជាគន្លឹះសំខាន់ដែលជួយឱ្យប្អូនត្រៀមខ្លួនបានល្អសម្រាប់ការប្រឡង។

សុប្រណីត បានឱ្យដឹងថា ក្នុងអំឡុងពេលត្រៀមប្រឡង ប្អូនបានរៀបចំផែនការសិក្សាដោយរំឭកមេរៀនបន្តិចម្តងៗជាប្រចាំ និងផ្តោតជាពិសេសលើមេរៀនដែលពិបាកចាំនៅមុនពេលប្រឡងថ្នាក់ជាតិ។ ជាមួយគ្នានេះ ប្អូនក៏បានអនុវត្តលំហាត់ និងសិក្សាកំណែពីវិញ្ញាសាឆ្នាំមុនៗតាមប្រព័ន្ធបណ្តាញសង្គម ព្រមទាំងយកចិត្តទុកដាក់លើសុខភាព និងរក្សាភាពជឿជាក់លើខ្លួនឯង។

សិស្សនិទ្ទេស A រូបនេះក៏បានលើកឡើងថា ការសិក្សានៅ AIS បានជួយបណ្តុះវិន័យ និងការទទួលខុសត្រូវរបស់ប្អូន។ កិច្ចការផ្ទះ ការប្រឡងជាប្រចាំ ការយកចិត្តទុកដាក់របស់អ្នកគ្រូ លោកគ្រូ ការប្រើប្រាស់ភាសាបរទេស និងបច្ចេកវិទ្យាក្នុងការសិក្សា ព្រមទាំងការងារស្រាវជ្រាវ និងការប្រឡងឆមាសតាមទម្រង់ថ្នាក់ជាតិ បានផ្តល់បទពិសោធ និងជួយឱ្យប្អូនយល់កាន់តែច្បាស់ពីទម្រង់នៃការប្រឡង។
ជោគជ័យនេះក៏មានការចូលរួមពីគ្រួសារ និងអ្នកគ្រូ លោកគ្រូផងដែរ។ សុប្រណីត បានថ្លែងអំណរគុណដល់អ្នកមានគុណ គ្រួសារ មិត្តភក្តិ និងគ្រូបង្រៀន ដែលតែងផ្តល់ការគាំទ្រ លើកទឹកចិត្ត និងជឿជាក់លើសមត្ថភាពរបស់នាង។ ជាពិសេស សុប្រណីត នៅចងចាំពាក្យលើកទឹកចិត្តពីលោកគ្រូ ដែលជំរុញឱ្យប្អូនខិតខំប្រឡងឱ្យបានលទ្ធផលល្អ ដើម្បីធ្វើឱ្យឪពុកម្តាយមានមោទនភាព។

បន្ទាប់ពីទទួលបាននិទ្ទេស A សុប្រណីតមានគម្រោងបន្តសិក្សាផ្នែក ធនាគារ និងហិរញ្ញវត្ថុ និងស្វែងរក
ឱកាសអាហារូបករណ៍ទៅសិក្សានៅបរទេស ដោយមានក្តីស្រមៃក្លាយជាអ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងវិភាគសេដ្ឋកិច្ច។ នៅថ្ងៃអនាគត សុប្រណីត ចង់យកចំណេះដឹងនេះទៅចូលរួមក្នុងការងារស្ម័គ្រចិត្ត ដើម្បីចែករំលែកចំណេះដឹងអំពីការគ្រប់គ្រងចំណូល-ចំណាយ និងការបង្កើតមុខរបរខ្នាតតូចដល់សហគមន៍ និងគ្រួសារដែលមានជីវភាពខ្វះខាត។

សម្រាប់ប្អូនៗដែលកំពុងត្រៀមប្រឡងបាក់ឌុប សុប្រណីតផ្តល់ដំបូន្មានថា «រៀនឱ្យយល់ ទើបចាំ» ហ៊ានសួរ និងស្វែងរកជំនួយនៅពេលជួបបញ្ហា រំឭកមេរៀនជាប្រចាំ អនុវត្តលំហាត់ពីវិញ្ញាសាឆ្នាំមុនៗ រក្សាសុខភាព និងជឿជាក់លើខ្លួនឯង ព្រោះការខិតខំប្រឹងប្រែង និងមិនបោះបង់ គឺជាផ្នែកសំខាន់នៃភាពជោគ
ជ័យ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Ms Bora Linda.jpg

បូរ៉ា លីនដា ក្លាយជាសិស្សនិទ្ទេស A ដំបូងរបស់ AIS សាខាសៀម...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/MTT W1000px 667px (3) (2).jpg

វណ្ណៈ ពិសាល៖ សិស្ស AIS និទ្ទេស A បន្តក្តីស្រមៃក្លាយជាវិ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Poster-01 (2).Jpg

អបអរសាទរ! សិស្ស AIS ចំនួន ៩៨នាក់ ទទួលបាននិទ្ទេស A ក្នុង...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/CAP (19).jpg

មោទកភាព AIS ច្បារអំពៅ! សិស្សជាប់បាក់ឌុប ១០០% និងមាននិទ្...