ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS អបអរខួប២១ឆ្នាំ ជាមួយស្នាមញញឹម និងការដឹងគុណ

បានផ្សាយចេញ | ១០ តុលា ២០២៦ 371

AIS អបអរខួប២១ឆ្នាំ ជាមួយស្នាមញញឹម និងការដឹងគុណ


ទស្សនាវីដេអូតាមរយៈ Facebook:

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានអបអរសាទរគម្រប់ខួបទី២១ឆ្នាំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក តាមរយៈសកម្មភាពអបអរសាទរ និងការចែករំលែកអនុស្សាវរីយ៍ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណក្នុងមហាគ្រួសារ AIS។


ក្នុងឱកាសនេះ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង និង SOGO រួមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក បានចូលរួមអបអរសាទរ និងគោរពជូនពរចំពោះអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងក្តីរីករាយ។ ជាមួយគ្នានេះ សមាជិកគ្រួសារ AIS ក៏បានថតរូបរួមគ្នាជាមួយផ្ទាំងខួប២១ឆ្នាំ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ ព្រមទាំងជួបជុំទទួលទានអាហារជាមួយគ្នា ក្នុងបរិយាកាសកក់ក្តៅ និងពោរពេញដោយស្នាមញញឹម។
អនុស្សាវរីយ៍ទាំងនេះ មិនត្រឹមតែជារូបភាពដែលត្រូវបានរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែជាកំណត់ត្រាមួយនៃការខិតខំប្រឹងប្រែង និងការរួមចំណែករបស់សមាជិកគ្រួសារ AIS ដែលបានរួមគ្នាកសាង និងអភិវឌ្ឍសាលារៀនអស់រយៈពេល២១ឆ្នាំកន្លងមក។


នៅក្នុងឱកាសដ៏ពិសេសនេះ គណៈគ្រប់គ្រងសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកសិស្សានុសិស្ស អតីតសិស្ស ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ជាមួយនឹងការជឿទុកចិត្ត ការគាំទ្រ និងការចែករំលែករបស់លោកអ្នកទើបសាលាទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងមហាគ្រួសារ ដែលពេញលេញដោយសេចក្ដីស្រឡាញ់ និងសាមគ្គីភាពគួរជាទីមោទនៈ។ គណៈគ្រប់គ្រងសាលា សូមជូនពរលោកអ្នកឱ្យជួបប្រទះនូវសេចក្ដីសុខគ្រប់ប្រការ និងសូមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង រីកចម្រើនជានិរន្តរ៍។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសាលារៀនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាល ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់ AIS ក្នុងការផ្តល់ការអប់រំជូនសិស្សានុសិស្ស។

ខួប២១ឆ្នាំ មិនមែនជាការរំឭកត្រឹមតែរយៈពេលដែលបានកន្លងផុតទៅនោះទេ ប៉ុន្តែជាឱកាសសម្រាប់សមាជិកគ្រួសារ AIS ចងចាំអនុស្សាវរីយ៍ដែលបានបង្កើតឡើងជាមួយគ្នា ថ្លែងអំណរគុណចំពោះការរួមចំណែកពីគ្រប់ភាគី និងបន្តដំណើរទៅមុខជាមួយគ្នា ដោយរក្សាខ្ជាប់នូវគុណភាព វិន័យ និងសេវាកម្ម៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Museam.jpg

សិស្សថ្នាក់ទី៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង  ទស្សនកិ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/_Donation to siem reap  (4).jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Mr Hun Sen.jpg

សិស្សនិទ្ទេស A របស់ AIS ចំនួន ៩៨ នាក់ ចូលរួមពិធីសំណេះសំ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Reading Test.jpg

សាលារៀនអន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតអានអត្ថបទភាស...