ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

«រៀនមុន លេងក្រោយ» ជាគន្លឹះជួយឱ្យសិស្សថ្នាក់ទី៣ ឫទ្ធីរ័ត្ន ពុទ្ធិមាន ក្លាយជាសិស្សឆ្នើមប្រចាំថ្នាក់

បានផ្សាយចេញ | ២៣ តុលា ២០២៦ 152

«រៀនមុន លេងក្រោយ» ជាគន្លឹះជួយឱ្យសិស្សថ្នាក់ទី៣ ឫទ្ធីរ័ត្ន ពុទ្ធិមាន ក្លាយជាសិស្សឆ្នើមប្រចាំថ្នាក់

ការយកចិត្តទុកដាក់ក្នុងថ្នាក់រៀន ការធ្វើកិច្ចការជាប្រចាំ និងការចេះរៀបចំពេលវេលា គឺជាគន្លឹះដែលជួយឱ្យកុមារី ឫទ្ធីរ័ត្ន ពុទ្ធិមាន សម្រេចបានលទ្ធផលល្អក្នុងការសិក្សា រហូតទទួលបានការជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ទី៣ «ខ» នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។
ស្នាមញញឹមនៃសេចក្តីរីករាយបានកើតឡើងនៅពេលកុមារី ឫទ្ធីរ័ត្ន ពុទ្ធិមាន បានដឹងថា ខ្លួនត្រូវបានជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់។ សម្រាប់ប្អូនស្រី ការទទួលបានការទទួលស្គាល់នេះ គឺជាក្តីសោមនស្សរីករាយ និងជាកម្លាំងចិត្តឱ្យបន្តខិតខំរៀនសូត្រឱ្យកាន់តែប្រសើរឡើង។



ក្នុងដំណើរសិក្សា ប្អូនស្រីក៏ធ្លាប់ជួបការលំបាកផងដែរ។ ប៉ុន្តែ ជំនួសឱ្យការបោះបង់ ឬទុកឱ្យបញ្ហានៅតែបន្ត ប្អូនបានស្វែងរកជំនួយពីអ្នកគ្រូ ដោយសុំការពន្យល់ និងការបង្ហាត់បង្រៀនបន្ថែម ដើម្បីឱ្យយល់ច្បាស់ពីមេរៀន។ វិធីនេះបានបង្ហាញថា ការហ៊ានសួរ និងស្វែងរកការណែនាំនៅពេលមិនទាន់យល់ គឺជាផ្នែកមួយដែលជួយដល់ការសិក្សា។
ក្រៅពីការស្វែងរកជំនួយនៅពេលជួបការលំបាក ពុទ្ធិមាន ក៏យកចិត្តទុកដាក់ស្តាប់ការបង្រៀនរបស់គ្រូ និងធ្វើកិច្ចការផ្ទះ ព្រមទាំងកិច្ចការសាលាជាប្រចាំថ្ងៃ។ ទម្លាប់ទាំងនេះជួយឱ្យប្អូនបានរំឭកមេរៀន និងពង្រឹងការយល់ដឹងរបស់ខ្លួនជាបន្តបន្ទាប់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការចេះរៀបចំពេលវេលារវាងការសិក្សា និងសកម្មភាពប្រចាំថ្ងៃ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញមួយ គឺ «រៀនមុន លេងក្រោយ»។ ពុទ្ធិមាន ថា ការបំពេញកិច្ចការសិក្សាឱ្យបានរួចរាល់ មុនពេលចំណាយពេលលេង គឺជាវិធីមួយដែលជួយឱ្យការសិក្សា និងការកម្សាន្តអាចដើរទន្ទឹមគ្នាបាន។



នៅពីក្រោយការខិតខំប្រឹងប្រែងរបស់ប្អូន ក៏មានការគាំទ្រពីឪពុកម្តាយ ដែលជាមនុស្សសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់ប្អូន។ ជាមួយគ្នានេះ ពាក្យលើកទឹកចិត្តដែលថា «ពេលធំឡើង អ្វីៗនឹងកាន់តែពិបាកទៅៗ តែបើយើងព្យាយាមសិក្សា ពេលធំឡើងយើងនឹងមិនលំបាកទេ» ក៏ជាកម្លាំងជំរុញឱ្យប្អូនបន្តខិតខំរៀនសូត្រផងដែរ។
បើទោះបីជាបច្ចុប្បន្ននៅជាសិស្សថ្នាក់ទី៣ ក៏ដោយ កុមារី ឫទ្ធីរ័ត្ន ពុទ្ធិមាន មានក្តីស្រមៃសម្រាប់អនាគតរួចហើយ គឺចង់ក្លាយជាអ្នកគំនូរ។ ក្តីស្រមៃនេះជាគោលដៅមួយដែលពុទ្ធិមាន អាចបន្តអភិវឌ្ឍតាមរយៈការសិក្សា ការហ្វឹកហាត់ និងការខិតខំប្រឹងប្រែងជាប្រចាំ។


រឿងរ៉ាវរបស់ ឫទ្ធីរ័ត្ន ពុទ្ធិមាន បង្ហាញថា លទ្ធផលល្អក្នុងការសិក្សាមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីទម្លាប់ល្អ ការតស៊ូនៅពេលជួបការលំបាក ការចេះស្វែងរកជំនួយ និងការគាំទ្រពីគ្រួសារ។ ទាំងនេះជាមេរៀនដ៏មានតម្លៃដែលសិស្សអាចយកទៅអនុវត្តក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/November/piseth.jpg

សិស្សឆ្នើម ឈឹម សុខពិសិដ្ឋ ចែករំលែកគន្លឹះសិក្សា៖ តាំងចិត...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Student of the Class.jpg

សិស្សឆ្នើមតូច បេះដូងធំ!  អ៊ុន ឆាយអាន ចែករំលែកគន្លឹះសិក្...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Top Student.jpg

សិស្សឆ្នើមប្រចាំថ្នាក់! ផល ចាន់សេរីវឌ្ឍន៍ ចែករំលែកគន្លឹ...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Phe.jpg

គា ជាវផេង បង្ហាញការខិតខំប្រឹងប្រែងរហូតក្លាយជាសិស្សឆ្នើម...