ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អតីតសិស្សបានដាក់តាំងបង្ហាញពីផលិតផល នឹងភាពជោគជ័យរបស់ខ្លូនក្នុងកម្មវិធីអបអរទិវាអន្តរជាតិនារីរបស់ MJQE

បានផ្សាយចេញ | ០១ មីនា ២០២៥ 277

អតីតសិស្សបានដាក់តាំងបង្ហាញពីផលិតផល នឹងភាពជោគជ័យរបស់ខ្លូនក្នុងកម្មវិធីអបអរទិវាអន្តរជាតិនារីរបស់ MJQE

ព្រឹត្តិការណ៍នៃទិវាអន្តរជាតិនារីរបស់ MJQE បានក្លាយជាវេទិកាដ៏មានអត្ថន័យសម្រាប់អបអរសាទរចំពោះឥទ្ធិពលរបស់អតីតសិស្ស ដោយមានអតីតសិស្សជាច្រើនបានត្រលប់មកចូលរួមក្នុងរបៀបដ៏លេចធ្លោ និងជំរុញមនុស្សផ្សេងៗ។

ខណៈដែលអ្នកស្រី ឈួរ និនីន នាយិកាប្រតិបត្តិនៃការនាំចូលម៉ាកផលិតផល SuperShade KH បានបញ្ចេញសុន្ទរកថាដ៏ជោគជ័យ (ចុចអានបន្ត) ព្រឹត្តិការណ៍នេះក៏បានទទួលស្វាគមន៍អតីតសិស្សដ៏ពិសេសទៀតពីររូប ដែលទទួលបានឱកាសក្នុងការផ្សព្វផ្សាយគម្រោងថ្មីៗរបស់ពួកគេ។

លោក អ៊ឹង សង្ឃរា អ្នកដឹកនាំស្ថាប័ន លីងឃ័រ - Linker ដែលជាស្ថាប័នមួយក្នុងការប្រមូលផ្ដុំ និងចងក្រងបណ្ដាញយុវជន ក្នុងគោលដៅគាំទ្រគំនិតផ្ដួចផ្ដើមនានាក្នុងកិច្ចការងារសង្គម ការងារអប់រំនិងអភិវឌ្ឍន៍សមត្ថភាព ការកសាងជំនាញសតវត្សរ៍ទី២១ (បំណិនជីវិត) និងបណ្ដុះផ្នត់គំនិតសុទិដ្ឋិនិយមក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិក្នុងចំណោមយុវជន។ លីងឃ័រ - Linker ផ្ដល់ជាការប្រឹក្សា ការតម្រង់ទិស និងសម្របសម្រួលការអនុវត្តគម្រោងរបស់សមាជិក។
អតីតសិស្សម្នាក់ទៀតក៏បានបង្ហាញអាជីវកម្មរបស់ខ្លួន ឈ្មោះ Angie Pearl ដែលជាម៉ាកគ្រឿងអលង្ការដែលធ្វើអំពីគុជខ្យង ដោយផ្តោតលើគុណភាពខ្ពស់ ការរចនាស្រស់ស្អាត និងតម្លៃសមរម្យ។ ការតាំងបង្ហាញផលិតផលរបស់គាត់ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកចូលរួមជាច្រើន។

ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនារីឆ្នាំនេះ គឺមិនមែនត្រឹមតែជាការអបអរដល់នារីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញអំពីមោទនភាពនៃអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានបន្តជំរុញ និងផ្លាស់ប្តូរសហគមន៍របស់យើងតាមរយៈសហគ្រិនភាព ភាពដឹកនាំ និងការចូលរួមចែករំលែកទៅវិញនៅក្នុងសហគមន៍។

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/sport 5.jpg

សិស្សតូចៗបង្ហាញសមត្ថភាពល្អក្នុងទិវាកីឡា នៃសាលារៀន អន្តរ...