ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សានុសិស្ស AIS ប្រកួតពន្យល់ពាក្យភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥

បានផ្សាយចេញ | ៣១ ឧសភា ២០២៥ 406

សិស្សានុសិស្ស AIS ប្រកួតពន្យល់ពាក្យភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥

ក្នុងគោលបំណង ពង្រឹងលើការប្រើប្រាស់ភាសាខ្មែររបស់សិស្សានុសិស្សឱ្យកាន់តែមានភាពត្រឹមត្រូវទាំងការអាន និងការសរសេរ រួមទាំងបណ្តុះស្មារតីសិស្សឱ្យចេះប្រើប្រាស់វចនានុក្រមភាសាខ្មែរនៅពេលដែលខ្លួនមិនច្បាស់លាស់ក្នុងការសរសេរពាក្យខ្មែរណាមួយ សាលារៀន អន្តរទ្វីប អាមេរិកាំង AIS តែងតែមានកម្មវិធី ប្រកួតពន្យល់ពាក្យភាសាខ្មែរ ជារៀងរាល់ឆ្នាំ។ 
ជាក់ស្តែង នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទីតាំង សាខា ទួលគោក បានរៀបចំប្រកួត ពន្យល់ពាក្យភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៤ ទី៥ និងទី៦ ក្នុងបរិយាកាសពោរពេញដោយក្តីរំភើប និងស្មារតីប្រកួតប្រជែងយ៉ាងសកម្ម។
កញ្ញា ហ៊ាង បុប្ផារិទ្ធ ចាងហ្វាងថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា បានប្រាប់ឱ្យដឹងបន្ថែមថា ការប្រកួតពន្យល់ពាក្យភាសាខ្មែរ នេះ ដើម្បីបណ្តុះស្មារតីសិស្សឱ្យមានភាពក្លាហាន និងឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់នូវអត្ថន័យនៃពាក្យនីមួយៗ ដែលសិស្សប្រើក្នុងការសរសេរ និងការប្រាស្រ័យទាក់ទងគ្នា ព្រមទាំងបណ្តុះឱ្យសិស្សផ្តល់តម្លៃ និងលើកតម្កើងភាសាជាតិរបស់ខ្លួន ផងដែរ។
ចាង ហ្វាង ហ៊ាង បុប្ផារិទ្ធ បានបញ្ជាក់បន្ថែមថា  សារៈសំខាន់នៃការប្រកួតពន្យល់ពាក្យភាសាខ្មែរ ពោលគឺ ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សចាប់អារម្មណ៍ចុះឈ្មោះចូលរួមប្រកួតឱ្យបានច្រើន ដើម្បីជម្នះភាពភ័យខ្លាចរបស់ពួកគាត់ក្នុងវ័យកុមារភាព ហើយបន្តរំលេចខ្លួននៅគ្រប់កម្មវិធីប្រកួត មិនថា ការប្រកួតទាំងក្នុងសាលារៀន ឬទាំងនៅក្រៅប្រទេសជាដើម។
ចាង ហ្វាង ហ៊ាង បុប្ផារិទ្ធ បានឱ្យដឹងទៀតថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ សិស្សជ័យលាភីលេខ១ ទទួលបានអាហាររូបករណ៍ ១០០ ភាគរយ ពានមួយ មេដាយមាសមួយ និងវត្ថុអនុស្សាវរីយ៍ (សៀវភៅ120ទំព័រចំនួន៤ក្បាល វចនានុក្រមខ្នាតតូច 1ក្បាល និងថង់កំណាត់ AIS)។
ជ័យលាភី លេខ2 ទទួលបានអាហាររូបករណ៍75ភាគរយ មេដាយប្រាក់មួយ និងវត្ថុអនុស្សាវរីយ៍ (សៀវភៅ120ទំព័រចំនួន៤ក្បាល វចនានុក្រមខ្នាតតូច 1ក្បាល និងថង់កំណាត់ AIS)។
ជ័យលាភី លេខ3 ទទួលបានអាហាររូបករណ៍50ភាគរយ មេដាយសំរឹទ្ធមួយ និងវត្ថុអនុស្សាវរីយ៍ (សៀវភៅ120ទំព័រចំនួន៤ក្បាល វចនានុក្រមខ្នាតតូច 1ក្បាល និងថង់កំណាត់ AIS)។
សូមបញ្ជាក់ថា អាហារូបករណ៍ទាំងនេះ ផ្តល់ជាពិសេស សម្រាប់សិស្សជ័យលាភីដែលបន្តការសិក្សានៅ AIS ក្នុងឆ្នាំសិក្សាបន្ទាប់៕

[youtube:vhRvJOKyjQs]

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/G12.jpg

AIS ប្រគល់វិញ្ញាបនបត្រលើកទី៥០ ជូនសិស្សថ្នាក់ទី១២ ប្រមាណ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/G9.jpg

សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ចូ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/photo_2026-08-14_14-45-35.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ បរាជ័យមិនមែនជាការបរាជ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Sport SR.jpg

បិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរ...