ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS បិទការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៩ ឆ្នាំ២០២៦ ដោយជោគជ័យ

បានផ្សាយចេញ | ០៣ សីហា ២០២៦ 139

AIS បិទការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៩ ឆ្នាំ២០២៦ ដោយជោគជ័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានបិទការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរង្វាន់
ម៉េងលី ជេ. គួច ជំនាន់ទី១៩ ប្រចាំឆ្នាំ២០២៦ ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ១០សប្តាហ៍ មានកីឡាករ កីឡាការិនីចូលរួមសរុប ៩៥៤នាក់ លើ១០ប្រភេទវិញ្ញាសា។



ពិធីបិទការប្រកួតត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយគណៈកម្មការកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បន្ទាប់ពីការប្រកួតបានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅតាមទីតាំងប្រកួតផ្សេងៗគ្នា។

ថ្លែងក្នុងឱកាសនោះ លោក រឿង សុភាព អនុប្រធាន នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង បានបញ្ជាក់ថា
វិស័យកីឡានៅក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកីឡាករ និងកីឡាការិនី របស់សាលាបានទទួលជ័យលាភីជាច្រើនទាំងក្នុងកម្រិតមន្ទីរ និងថ្នាក់ជាតិ។ លោកបានអបអរសាទរដល់ក្រុមជ័យលាភីទាំងអស់ និងលើកទឹកចិត្តដល់ក្រុមដែលមិនទាន់ទទួលបានជោគជ័យឱ្យបន្តខិតខំប្រឹងប្រែងសម្រាប់ការប្រកួតនៅពេលក្រោយទៀត។


លោកបានបន្ថែមថា វិស័យកីឡា ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនសាមគ្គីភាព សុខភាព​ ដល់បុគ្គលិក និងសិស្សានុសិស្ស ប្រាកដមែន ដែលទាំងអស់នេះ គឺជាកត្តាកំណត់ដ៏សំខាន់ក្នុងការអនុវត្តការងារ និងការសិក្សារបស់សិស្សានុសិស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការរៀបចំការប្រកួត និងចូលរួមការប្រកួតកីឡាពិតជាបង្កើនការរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែជិតស្និតរវាងកីឡាករទាំងអស់ ជាងនេះទៅទៀត កីឡា ក៏រួមចំណែកក្នុងការកាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៏ បញ្ចៀសបានរាល់ការប្រព្រឹត្តបញ្ហាក្នុងសង្គមនានា ដូចជាការប្រើប្រាស់ថ្នាំញៀន អំពើហិង្សា រក្សានូវកម្លាំងកាយ រឹងមាំ និងការលើកកម្ពស់សុខមាលភាពល្អ ដែលជាកត្តាកំណត់ដ៏សំខាន់។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។



លោក សែម ពេជ្រ នាយកកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប  
អាមេរិកាំង បានឱ្យដឹងថា ការប្រកួតឆ្នាំនេះមាន១០ប្រភេទវិញ្ញាសា រួមមាន វាយសី វាយកូនឃ្លីលើតុ ល្បុក្កតោ អត្តពលកម្ម ការ៉ាតេ តេក្វាន់ដូ ហែលទឹក បាល់ទះ បាល់បោះ និងបាល់ទាត់។ ការប្រកួតត្រូវបានចែកជា៣ក្របខណ្ឌ តាមអាយុ ដើម្បីធានាការប្រកួតមានភាពសមស្រប និងយុត្តិធម៌។

សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានចូលរួមកម្មវិធីប្រកួតកីឡាសិស្សជ្រើសរើសជើងឯករាជធានីភ្នំពេញ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដូចជា ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាបាល់បោះយុវនារីក្រោមអាយុ១៥ឆ្នាំ និងចំណាត់ថ្នាក់ល្អផ្សេងៗទៀតលើវិញ្ញាសាបាល់បោះ។



គួរបញ្ជាក់ថា កម្មវិធីប្រកួត កីឡា សិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច បានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត  គួច ម៉េងលី ស្ថាបនិក ប្រធាន ក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡ  ដែលតែងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះមិត្តភាព សាមគ្គីភាព និងសុខភាពរបស់សិស្សានុសិស្ស និងបុគ្គលិកទើបបានកំណត់ឱ្យមាននូវការប្រកួតកីឡាប្រចាំឆ្នាំសម្រាប់សិស្ស និងបុគ្គលិកជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងលី ជេ. គួច ជារៀងរាល់ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/G2.jpg

សិស្សមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/G9.jpg

សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ចូ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/G66.jpg

មោទនភាព AIS! សិស្សថ្នាក់ទី៦ បញ្ចប់ការសិក្សាដោយជោគជ័យ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Teacher TK.jpg

ក្រសួងអប់រំ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការរៀបចំ...