តើយើងធ្វើដូចម្តេច ដើម្បីកាត់បន្ថយការប៉ះពាល់របស់មនុស្ស មកលើភពផែនដី?

បានផ្សាយចេញ | ២៤ តុលា ២០២៤

តើយើងធ្វើដូចម្តេច ដើម្បីកាត់បន្ថយការប៉ះពាល់របស់មនុស្ស មកលើភពផែនដី?

នាពេលបច្ចុប្បន្ននេះ មនុស្សកំពុងបំពុលផែនដីដោយការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីឱ្យដំណើរការយានយន្ត ដំណើរការរោងចក្រ និងបំភ្លឺផ្ទះសម្បែងរបស់ខ្លួនជាដើម។ មនុស្សបានបន្សល់កាកសំណល់ម្ហូបអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានរហូតទៅដល់ ១ ភាគ ៣ ឯណោះ ក្នុងរយៈពេលមួយឆ្នាំៗ។
មនុស្សបានបោះកាកសំណល់ប្លាស្ទិកប្រមាណ ៨ លានតោន ចូលទៅក្នុងមហាសមុទ្រ ដែលកាកសំណល់ទាំងនេះ កំពុងបង្ហាញវត្តមាននៅតាមឆ្នេរសមុទ្រ និងបាតសមុទ្រ។ ហើយចុងក្រោយនេះ មានបច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលប្រើប្រាស់កំដៅព្រះអាទិត្យធ្វើជាថាមពល ប្រើប្រាស់កម្លាំងរលកសមុទ្រ និងប្រើប្រាស់ថាមពលខ្យល់ ដើម្បីផលិតថាមពលជាដើម។


ការរួមចំណែកនៃបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត គឺការប្រើប្រាស់យានយន្តដែលដំណើរការដោយមិនចាំបាច់ប្រើសាំង(រថយន្តប្រើអាគុយ)។ 
ក្រោយភពផែនដីទទួលរងការបំផ្លាញកាន់តែខ្លាំង វិស្វករ ក៏មានគំនិតថ្មី លើការប្រើប្រាស់សំរាម ដោយយកមកកែច្នៃទៅជាជញ្ជាំងអគារ ឬហាង ទន្ទឹមនឹងនេះ មានការកែច្នៃថង់ប្លាស្ទិកជាកាតាបស្ពាយរបស់កុមារដើរដោយពន្លឺព្រះអាទិត្យជាដើម។

ដើម្បីការពារភពផែនដី មនុស្សគ្រប់គ្នាត្រូវតែកាត់បន្ថយសំរាម និងត្រូវសន្សំសំចៃការប្រើប្រាស់ថាមពល និងត្រូវដាំដើមឈើឡើងវិញ ឱ្យបានច្រើន មិនត្រឹមតែប៉ុណ្ណោះ ត្រូវបង្កើតផ្ទះរបស់ខ្លួន ទៅជាផ្ទះបៃតង។ ហើយមានតែការធ្វើដូចនេះតែប៉ុណ្ណោះ ទើបយើងអាចកាត់បន្ថយការបំផ្លាញភពផែនដី ដែលជាផ្ទះរបស់យើងគ្រប់គ្នាបាន៕