ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ហេតុអ្វីសិស្សសម័យថ្មី ត្រូវរៀន STEAM? សាលារៀន អន្តរទ្វីប អាមេរិកាំង បង្ហាញចម្លើយតាមការអនុវត្តជាក់ស្តែង

បានផ្សាយចេញ | ២៦ មិថុនា ២០២៦ 496

ហេតុអ្វីសិស្សសម័យថ្មី ត្រូវរៀន STEAM? សាលារៀន អន្តរទ្វីប អាមេរិកាំង បង្ហាញចម្លើយតាមការអនុវត្តជាក់ស្តែង

ក្នុងសម័យដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអភិវឌ្ឍជំនាញគិតវិភាគ ការច្នៃប្រឌិត និងការដោះស្រាយបញ្ហាផងដែរ។ នេះហើយជាមូលហេតុដែលកម្មវិធីសិក្សា STEAM (Science, Technology, Engineering, Arts and Mathematics) កំពុងក្លាយជាចំណុចសំខាន់សម្រាប់សិស្សសម័យថ្មី។



នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ការសិក្សាបែប STEAM មិនមែនមានតែសៀវភៅទេ ប៉ុន្តែជាការអនុវត្តផ្ទាល់ ដែលអនុញ្ញាតឱ្យសិស្សបានសាកល្បង បង្កើត និងរៀនពីបទពិសោធជាក់ស្តែង។ តាម រយៈគម្រោងសិក្សាជាក់លាក់ សិស្សត្រូវបានលើកទឹកចិត្តឱ្យធ្វើការជាក្រុម បង្ហាញគំនិត និងអភិវឌ្ឍសមត្ថភាពដឹកនាំតាំងពីវ័យក្មេង។



អ្នកគ្រូ គង់ ស្រីលីស បង្រៀនមុខវិជ្ជាជីវវិទ្យាបានបញ្ជាក់ថា ការអប់រំបែបនេះ ធ្វើឱ្យសិស្សចេះគិត ដោះស្រាយបញ្ហា ធ្វើការងារជាក្រុមមានទំនួលខុសត្រូវខ្ពស់ ចេះសហការគ្នាបានល្អ បង្កើតបាននូវចំណេះដឹងថ្មីៗដែលជាបទពិសោធថ្មីៗ អាចផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីជាប្រយោជន៍ដល់គ្រួសារនិងសង្គម។



ជាក់ស្តែង សិស្សជាច្រើនបានបង្ហាញសមត្ថភាពយ៉ាងល្អ តាមរយៈការបង្ហាញគម្រោង (Project Presentation) ដែលបង្ហាញពីការច្នៃប្រឌិត និងការយល់ដឹងជាក់ស្តែងលើមុខវិជ្ជា។
សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើតយុវជនជំនាន់ថ្មីដែលមានសមត្ថភាពពេញលេញ សម្រាប់ការសិក្សា និងអាជីពនៅថ្ងៃអនាគត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Tear1.jpg

“តើការចូលរួមក្នុងព្រឹត្តិការណ៍ STEAM សិស្សានុសិស្សអាចទទ...