សាលារៀន អន្តរទ្វីប អាមេរិកាំង AIS បានរកឃើញសិស្សជ័យលាភីចំនួន៣រូប ពីការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី១០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងកាលពីថ្ងៃ ទី០២ ខែឧសភា ឆ្នាំ២០២៥ ។
ជ័យលាភីលេខ១ បានទៅលើសិស្សឈ្មោះ ស្តើង សុបញ្ញា ថ្នាក់ទី១២ សាខាចាក់អង្រែ ទទួលបានអាហារូបករណ៍១០០ភាគរយ មេដាយមាស១ ពាន១ និងបណ្ណសរសើរចំនួន១។
ជ័យលាភីលេខ២ បានទៅលើសិស្ស ឈ្មោះ កូ សិទ្ធិការ ថ្នាក់ទី១០ សាខាទួលគោក ទទួលបានអាហារូបករណ៍ ៧៥ ភាគរយ មេដាយប្រាក់១ និងបណ្ណសរសើរចំនួន១។
រីឯជ័យលាភីលេខ៣ បានទៅលើសិស្ស ឈ្មោះ កាយ គង់តារារដ្ឋ ថ្នាក់ទី១០ សាខាទួលគោក ទទួលបានអាហារូបករណ៍៥០ភាគរយ មេដាយសំរឹទិ្ធ១ និងបណ្ណសរសើរចំនួន១។
បន្ថែមពីលើនេះ ជ័យលាភីទាំង៣រូបនោះក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីសាលាAIS ផងដែរ៕