ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ជំនួបមាតាបិតាសាលារៀន(AIS)៖ កូនៗរីកចម្រើន ព្រោះមានការចូលរួមពីគ្រួសារ

បានផ្សាយចេញ | ១៧ ឧសភា ២០២៥ 394

ជំនួបមាតាបិតាសាលារៀន(AIS)៖ កូនៗរីកចម្រើន ព្រោះមានការចូលរួមពីគ្រួសារ

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) បានរៀបចំជំនួបមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ប្រចាំឆមាសទី២ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រួសារ និងលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សជាច្រើន។
ជំនួបនេះគឺជាឱកាសដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូ បង្ហាញព័ត៌មានអំពីលទ្ធផល សិក្សា វិន័យ អត្តចរិត និងសុខមាលភាព របស់សិស្សានុសិស្ស ទាំងដែលមានបញ្ហា និងគ្មានបញ្ហា ទៅកាន់មាតាបិតា និងអ្នកអាណាព្យាបាលបានដឹងអំពីព័ត៌មានរបស់កូនៗ ព្រមទាំងអនុញ្ញាតឱ្យមាតាបិតា និងអ្នកអាណាព្យាបាល បានចែករំលែកអំពីសកម្មភាពរបស់កូននៅផ្ទះ ដើម្បីជួយបង្កើនការយល់ដឹងបន្ថែមដល់លោកគ្រូ អ្នកគ្រូ សម្រាប់ការអប់រំនៅសាលារៀនវិញ ផងដែរ។
 លោកស្រី លួន ស្រីទូច ប្រធានអ្នកប្រឹក្សាសិក្សាសាលា បានបញ្ជាក់ថា «ការចូលរួមរបស់មាតាបិតា និង អ្នកអាណាព្យាបាលសិស្ស មិនត្រឹមតែផ្តល់នូវសារសំខាន់ក្នុងការតាមដានការសិក្សារបស់កូនទេ តែជាវេទិកា មួយសម្រាប់ការប្រាស្រ័យទាក់ទងរវាងគ្រូបង្រៀន និងមាតាបិតា អ្នកអាណាព្យាបាលថែមទៀតផង ។ ជាពិសេស វាជាឱកាសដ៏ល្អសម្រាប់មាតាបិតា ទទួលបានព័ត៌មានអំពីលទ្ធផលសិក្សា វិន័យ អត្តចរិត និងសុខុមាលភាពទូទៅរបស់កូនៗផងដែរ។» 
សាលារៀន អន្តរទី្វប អាមេរិកាំង (AIS)សូមថ្លែង អំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់។ ការរួមចំណែករបស់លោកអ្នកជាជំហានដ៏សំខាន់សម្រាប់ជោគជ័យនៃកូនៗ!។
ជាមួយគ្នានេះ សាលារៀន (AIS)សូមថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ  រួមមាន៖ Raffles International Colleges Phnom Penh, Philippines Airlines, Factory Phnom Penh, Safari Phnom Penh and Garden City, Dinosaur Alive ដែលញ៉ាំងឱ្យកម្មវិធីជួបជុំនេះ ប្រព្រឹត្តទៅដោយ រលូន និងស្និទ្ធស្នាល៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Children day.jpg

AIS បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់សិស្ស អបអរសាទរ ទិវ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Photo2.jpg

សិស្ស AIS ១១៧០នាក់ ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2026/June/EYE.jpg

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Plant22.jpg

ពីថ្នាក់រៀនទៅសួនដំណាំ៖ សិស្សថ្នាក់ទី៥ក រៀនបំណិនជីវិតតាម...