ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង

បានផ្សាយចេញ | ២៩ មិថុនា ២០២៦ 523

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង

សុខភាពភ្នែករបស់មនុស្សអាចថយចុះដោយសារកត្តាច្រើន ដូចជា កង្វះអាហារូបត្ថម្ភ ការគេងមិនគ្រប់គ្រាន់ និងជាពិសេស ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចយូរពេក ដែលបញ្ចេញពន្លឺពីអេក្រង់អាចប៉ះពាល់ដល់ភ្នែកយ៉ាងខ្លាំង និងបណ្តាលឱ្យចក្ខុវិញ្ញាណអន់ថយ ខណៈភ្នែកមានតួនាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ដោយចក្ខុវិញ្ញាណច្បាស់លាស់ជួយឱ្យមនុស្សអាចបំពេញការងារ និងសកម្មភាពផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែប្រសិនបើសុខភាពភ្នែកចុះខ្សោយ វានឹងប៉ះពាល់ដល់គុណភាពជីវិតទាំងមូល។


ក្នុងន័យនេះ ការថែរក្សាសុខភាពភ្នែកគឺមានសារៈសំខាន់ខ្លាំង ដោយចាប់ផ្តើមពីការគេងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យភ្នែកបានសម្រាក និងស្តារកម្លាំងឡើងវិញ ជាមួយនឹងការបរិភោគអាហារដែលសម្បូរទៅដោយ Omega-3 និងវីតាមីន A, C និង E ដើម្បីជួយការពារការរលាក និងបញ្ហាស្ងួតភ្នែក ខណៈការកំណត់ពេលវេលាប្រើអេក្រង់ ឬប្រើវែនតាការពារពន្លឺពណ៌ខៀវ និងការរក្សាអនាម័យភ្នែកឱ្យបានស្អាតជាប្រចាំ ក៏ជាវិធានការសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺភ្នែក ដូចជា ភ្នែកឡើងបាយ រលាក និងស្ងួតភ្នែក ព្រមទាំងជួយរក្សាចក្ខុវិញ្ញាណឱ្យបានច្បាស់លាស់ សន្សំសំចៃថវិកាព្យាបាល និងបង្កើនប្រសិទ្ធភាពក្នុងការសិក្សា និងការងារ។



ទាក់ទងទៅនឹងសុខភាពភ្នែកនេះដែរ លោកវេជ្ជបណ្ឌិត និន សុខរង្សី ប្រចាំមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ធ្លាប់បានផ្តល់អនុសាសន៍ថា ការថែរក្សាភ្នែកគួរចាប់ផ្តើមពីគ្រួសារ ដោយកុមារដែលមានបញ្ហាភ្នែក គួរតែពិនិត្យជាមួយគ្រូពេទ្យរៀងរាល់ ៣ ទៅ ៦ ខែ ខណៈកុមារដែលមិនមានបញ្ហា គួរតែពិនិត្យម្តងក្នុងមួយឆ្នាំ ដើម្បីតាមដានការរីកចម្រើននៃចក្ខុវិញ្ញាណ ព្រមទាំងគួរបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន A, C និង E ដូចជា ការ៉ុត ល្ពៅ ស៊ុត ទឹកដោះគោ និងគ្រាប់ធញ្ញជាតិ ខណៈកុមារមិនគួរមើលអេក្រង់លើសពី ១ ទៅ ២ ម៉ោងក្នុងមួយថ្ងៃ ហើយគួរឱ្យភ្នែកសម្រាកជាប្រចាំ ជាមួយនឹងការលេងកីឡា និងសកម្មភាពក្រៅផ្ទះ ដែលជួយលើកកម្ពស់សុខភាពភ្នែក ព្រមទាំងឪពុកម្តាយត្រូវប្រាកដថាកុមារបានទទួលវ៉ាក់សាំងគ្រប់គ្រាន់ ជាពិសេសមុនចូលរៀន ឬនៅអាយុ ២ ឆ្នាំ។

ជាមួយគ្នានេះផងដែរ លោកវេជ្ជបណ្ឌិតបានរំលឹកថា ប្រសិនបើកុមារមានរោគសញ្ញាដូចជា ញីភ្នែក រមាស់ មើលមិនច្បាស់ ឈឺក្បាល ឬនិយាយមិនច្បាស់ គួរនាំទៅពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យភ្នែកភ្លាមៗ ដើម្បីទទួលបានការពិនិត្យត្រឹមត្រូវ និងការថែទាំសមស្រប ខណៈការយកចិត្តទុកដាក់ពីឪពុកម្តាយ និងការថែរក្សាសុខភាពភ្នែកជាប្រចាំ គឺជាវិធីសាស្ត្រសំខាន់ក្នុងការការពារ និងលើកកម្ពស់គុណភាពជីវិតរបស់កុមារ និងគ្រួសារទាំងមូល៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Sport  Skill.jpg

AIS បើកកម្មវិធីសិក្សាជំនាញបន្ថែម ផ្តល់ឱកាសឱ្យសិស្សអភិវឌ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Mr Kong Heng.jpg

«មោទនភាព AIS! លោកគ្រូ ស៊ុំ គង់ហេង ដណ្តើមមេដាយ ៤ ពីជើងឯក...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Children day.jpg

AIS បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់សិស្ស អបអរសាទរ ទិវ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Presentation English.jpg

អត្ថប្រយោជន៍នៃការសិក្សាភាសាអង់គ្លេសសម្រាប់សិស្សក្នុងសតវ...