ហេតុអ្វីការជជែកតស៊ូមតិគ្នាជាការសប្បាយ និងរីករាយ

១៥ មករា ២០២៤ ដែលបានចេញផ្សព្វផ្សាយ

ហេតុអ្វីការជជែកតស៊ូមតិគ្នាជាការសប្បាយ និងរីករាយ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត

ក្រោមប្រធានបទ៖ “ហេតុអ្វីការជជែកតស៊ូមតិគ្នាជាការសប្បាយ និងរីករាយ?”

អត្ថបទដកស្រង់ដោយ៖ ឥន សូហ្វីយ៉ា

#MJQE #AmericanInterconSchool

មនុស្សមួយចំនួននៅពេលឮការជជែកគ្នា ពួកគេមានអារម្មណ៍តានតឹង និងតឹងតែងក្នុងអារម្មណ៍ ប៉ុន្តែសម្រាប់បុគ្គលមួយចំនួនការជជែកវែកញែកតស៊ូមតិអាចជាទម្រង់នៃការកម្សាន្ត និងជាវិធីមួយដើម្បីចូលរួមក្នុងការសន្ទនាដ៏រស់រវើក និងជំរុញទឹកចិត្តពួកគាត់ជាមួយអ្នកដទៃលើប្រធានបទផ្សេងៗ។ ភាពរីករាយនៃការជជែកវែកញែកអាចផ្តើមចេញពីឱកាសដើម្បីបង្ហាញពីគំនិត និងទស្សនៈខ្លួនឯង និងចូលរួមក្នុងការផ្លាស់ប្តូរបញ្ញាជាមួយអ្នកដទៃ និងអាចបញ្ចុះបញ្ចូលអ្នកដទៃបាន។

បន្ថែមពីលើនេះទៀតការជជែកវែកញែក ក៏ជាវិធីដ៏ល្អមួយដើម្បីរៀនពីអ្នកដទៃលើប្រធានបទជាក់លាក់ មួយ។ ការជជែកវែកញែកអាចធ្វើឡើងជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬសូម្បីតែនៅក្នុងថ្នាក់រៀនក្នុងបរិយាកាសរីករាយ។ វាជាវិធីដ៏ល្អមួយក្នុងការជួយបំបាត់ភាពអៀនខ្មាស់របស់យើង ហើយធ្វើឱ្យអ្នករាល់គ្នាហ៊ាននិយាយ និងបញ្ចេញមតិ និងទស្សនៈផ្ទាល់ខ្លួន។

ការជជែកវែកញែកគឺជាលំហាត់ផ្លូវចិត្ត ក៏ដូចជាទម្រង់នៃការប្រកួតប្រជែង។ ខ្ញុំចង់និយាយថា មនុស្សភាគច្រើនក៏ចូលចិត្តស្វែងយល់ពីការពិតនៃរឿងអ្វីមួយ ហើយការជជែកវែកញែកគឺជាឧបករណ៍ដ៏រឹងមាំដែលអាចប្រើដើម្បីផ្លាស់ប្តូរចិត្តក៏ដូចជាអប់រំអ្នកដទៃ ហើយនៅចុងបញ្ចប់នោះមនុស្សគ្រប់គ្នាមានភាពសប្បាយរីករាយ និងព្រមទទួលយកលទ្ធផងនៅការជជែកវែកញែក។

ការជជែកវែកញែកផ្តល់នូវបទពិសោធដែលអំណោយផលដល់ការផ្លាស់ប្តូរជីវិត ការយល់ដឹង និងជំនាញក្នុងការធ្វើបទបង្ហាញ។ លើសពីនេះ តាមរយៈការជជែកដេញដោលគ្នាទទួលបានអត្ថប្រយោជន៍ផ្នែកអប់រំពិសេសៗ នៅពេលដែលពួកគេបានរៀន និងជំនាញលើសពីអ្វីដែលអាចរៀនបាននៅក្នុងកន្លែងផ្សេងទៀត និងមានភាពសប្បាយរីករាយក្នុងការទទួលបានគំនិតថ្មីៗពីអ្នកដទៃ។

ជាចុងក្រោយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាសាកល្បងចូលរួមក្នុងការជជែកវែកញែក នោះអ្នកនឹងទទួលបានភាពសប្បាយអំឡុងពេលជជែកវែកញែក និងក្រោយពីការជជែកវែកញែក។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

https://www.quora.com/Why-do-some-people-actually-have-a-fun-time-debating#:~:text=Additionally%2C%20for%20some%20individuals%2C%20debating,exchange%2C%20and%20potentially%20persuade%20others