ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

យុវវ័យ ត្រូវមានទម្លាប់ក្នុងការអានសៀវភៅ

បានផ្សាយចេញ | ១០ កុម្ភៈ ២០២៥

យុវវ័យ ត្រូវមានទម្លាប់ក្នុងការអានសៀវភៅ

មិនថានៅក្នុងសង្គមណានោះទេ ទាំងក្នុងប្រទេស និងក្រៅប្រទេស ទាំងក្នុងសម័យបុរាណ រហូតមកដល់សម័យទំនើបបច្ចុប្បន្ននេះ បុគ្គលម្នាក់ៗ ត្រូវបង្កើតទម្លាប់ក្នុងការអានសៀវភៅជានិច្ច។ សម្រាប់បុគ្គលមួយចំនួន គឺគាត់គិតថា ការប្រើប្រាស់ទូរសព្ទ គឺគ្រប់គ្រាន់ហើយ ប៉ុន្តែគំនិតរបស់គាត់ គឺមិនត្រឹមត្រូវ១០០% ទេ។ ដូច្នេះ ក្នុងនាមយើងជាសិស្សានុសិស្ស អាចប្រើប្រាស់វិធីអ្វី ដើម្បីឱ្យខ្លួនឯងមានទម្លាប់ក្នុងការអាសៀវភៅ?

ចំពោះខ្ញុំ គឺពីមុន ខ្ញុំមិនមែនជាមនុស្សដែលមានទម្លាប់ចូលចិត្តអានសៀវភៅនោះទេ ហើយខ្ញុំ ក៏ជាមនុស្សដែលសាមញ្ញៗ ដូចគេដូចឯងដែរ គឺមើលតែទូរសព្ទ ហើយមូលហេតុនោះឯង ដែលនាំឱ្យការសិក្សារបស់ខ្ញុំ ធ្លាក់ចុះជាលំដាប់ ហើយការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយមនុស្សជុំវិញខ្លួនវិញ គឺមិនប្រសើរនោះទេ។ ខ្ញុំតែងតែលេងហ្គេម មើលទូរសព្ទ មិនស្វ័យសិក្សា និងមិនខ្វល់ខ្វាយពីគ្រួសារ និងមនុស្សជុំវិញខ្លួននោះទេ ព្រោះពេលនោះ គឺខ្ញុំកំពុងតែញៀន ដោយវក់នឹងទូរសព្ទ ដែលមិនផ្តល់ប្រយោជន៍អ្វីដល់ខ្ញុំទាល់តែសោះ។

មួយរយៈក្រោយមក តាមការណែនាំ និងប្រៀនប្រដៅរបស់គ្រួសារ ខ្ញុំកំពុងតែដើរនៅលើផ្លូវខុស និងផ្តល់ផលអវិជ្ជមានមកដល់រូបខ្ញុំយ៉ាងច្រើន។ បន្ទាប់ពីបានទទួលការទូន្មានល្អៗនោះមក ខ្ញុំក៏គិតដែរថា វាជាឱកាសមួយសម្រាប់ខ្ញុំ ដើម្បីផ្លាស់ប្ដូរការរស់នៅ និងរៀបចំផែនការរបស់ខ្ញុំឡើងវិញ។ ខ្ញុំក៏សូមថ្លែងអរគុណទៅដល់គ្រួសារខ្ញុំដែលបានបង្ហាញឱ្យខ្ញុំបានឃើញពីសង្គមជុំវិញខ្លួនខ្ញុំ ថែមទាំងជួយបង្វែរផ្លូវឱ្យខ្ញុំដើរលើផ្លូវល្អទៅថ្ងៃអនាគតផងដែរ។
 

ចាប់ពីពេលនោះមក ខ្ញុំក៏រៀបចំផែនការឡើងវិញ ដោយចាប់ផ្តើមពីការអានសៀវភៅ ពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យក្លាយទៅជាទម្លាប់ល្អមួយ ហើយក៏ចៀសវាងពីការលេងទូរសព្ទច្រើនហួសកំណត់។ យ៉ាងណាមិញ បន្ទាប់ពីបានអនុវត្តជាប្រចាំឱ្យក្លាយជាទម្លាប់ ខ្ញុំឃើញថា ខ្លួនឯងមានការផ្លាស់ប្ដូរយ៉ាងច្រើន គួរឱ្យកត់សម្គាល់។ ដូចនេះ ប្រសិនបើចង់បង្កើតទម្លាប់ក្នុងការអានសៀវភៅ គឺត្រូវចាប់ផ្ដើមពីមួយថ្ងៃបន្តិចៗ ជាមួយសៀវភៅដែរចង់អាន ដូចជា៖ ឧ. សៀវភៅរឿងនិទាន សៀវភៅប្រលោមលោក សៀវភៅប្រវត្តិសាស្រ្ត សៀវភៅអប់រំ សៀវភៅលើកទឹកចិត្តនានា ហើយបន្តការអានជារើយៗ រហូតដល់ក្លាយជាទម្លាប់ នោះអ្នកនឹងសង្កេតឃើញនូវការផ្លាស់ប្ដូវរបស់ខ្លួនឯង ជាក់ជាមិនខាន។

.ធ្វើឱ្យមានការអាន ជាផ្នែកមួយនៃទម្លាប់របស់ខ្លួន

ដូចអ្វីផ្សេងទៀតដែរ ការអាន គឺជាសកម្មភាពដែលកាន់តែងាយស្រួល ជាមួយនឹងការអនុវត្តជាក់ស្តែង។ យើងគួរតែបិទ​ពេល​វេលា​មួយ​ភាគ ​ដើម្បី​លះបង់​ការមើលទូរសព្ទ​រាល់​ថ្ងៃ ហើយយើង យកពេលវេលា ទៅអានសៀវភៅវិញ បើទោះ​បីជា​វា​គ្រាន់​តែ​មានរយៈពេលដប់​នាទី​ក៏​ដោយ។ ជ្រើសរើសពេលវេលាដែលមិនមានភាពតានតឹង ព្រោះកាលណាយើងជ្រើសរើសពេលវេលាខុស យើងក៏គ្មានអារម្មណ៍អានសៀវភៅដែរ គឺអានក្នុងអំឡុងពេលដ៏រីករាយ និងស្ងប់ស្ងាត់ និងរៀបចំអាហារសម្រន់ដែលអ្នកចូលចិត្តញ៉ាំ នៅពេលអ្នកអាន។ ពេលយើងអានសៀវភៅ កុំធ្វើឱ្យវាក្លាយជាការងារមួយដែលយើងត្រូវបំពេញ គឺអានដោយគ្មានការបង្ខំចិត្ត ឬពីនរណាម្នាក់។ នេះនឹងធ្វើឱ្យអ្នក ទន្ទឹងរងចាំពេលវេលាអាន!

.ការជ្រើសរើសប្រភេទសៀវភៅរឿងដែលខ្លួនចូលចិត្ត

ចាប់ផ្តើមតូច។ មិនមានហេតុផលដើម្បីបង្ខំខ្លួនអ្នកឱ្យអានភ្លាមៗទេ នៅពេលអ្នកកំពុងព្យាយាមអាន។ ចាប់ផ្តើមជាមួយនឹងអ្វីមួយដែលងាយស្រួល និងរីករាយក្នុងការអាន ដោយមិនគិតពីកម្រិតសិក្សារបស់វា។ ជ្រើសរើសសៀវភៅចាស់ៗដែលអ្នកចូលចិត្ត ឬជ្រើសរើសសៀវភៅប្រលោមលោកសម្រាប់យុវវ័យ ដែលភាគច្រើន មានអត្ថបទខ្លី ងាយស្រួលអាន និងពោរពេញទៅដោយតួអង្គស្រមើលស្រមៃ។ ចាប់យកអ្វីដែលចូលចិត្តដូចរឿងមនោសញ្ចេតនា រឿងប្រវត្តសាស្រ្ត រឿងនិទានជាដើម។

.ស្វែងរកពេលវេលា និងទីកន្លែងត្រឹមត្រូវ ដើម្បីអានសៀវភៅ

ជ្រើសរើសទីតាំងដែលមានផាសុកភាព។ វាពិបាកអានសៀវភៅ និងធ្វើឱ្យអ្នកមិនចង់អានសៀវភៅទេ ប្រសិនបើអ្នកឈឺរាងកាយ។ រកកន្លែងល្អ និងមានភាពកក់ក្ដៅ ដើម្បីតាំងលំនៅជាមួយសៀវភៅ ហើយអានដោយឥរិយាបថល្អ ដើម្បីឱ្យអ្នកមានអារម្មណ៍ងាយស្រួល ហើយអ្វីដែលអ្នកត្រូវធ្វើ គឺផ្តោតទៅលើរឿង ដែលអ្នកកំពុងតែអាននោះឯង។ កុំអង្គុយលើកៅអីបត់ផ្លាស្ទិចរឹង ប៉ុន្តែជាកៅអីទន់ អង្រឹង សាឡុង ឬវាំងននបង្អួច។ ស្វែងរកបន្ទប់នៅក្នុងផ្ទះរបស់អ្នកដែលស្ងប់ស្ងាត់ ដូច្នេះ អ្នកអាចផ្តោតលើអ្វីដែលអ្នកកំពុងតែអានបានដោយល្អ។ ​នៅជិតខ្លួនអ្នក អ្នកអាចមាន​តែ ​ឬកាហ្វេ​មួយ​ពែង​ ​ដើម្បី​អង្គុយអាន ​នៅពេល​ដែល​អ្នក​ចង់អានសៀវភៅនោះ​។ វានឹងធ្វើឱ្យអ្នកមានជាតិទឹក និងភ្ញាក់ឡើង!

អត្ថបទពាក់ព័ន្ធ