ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

លំនាំនៃការអភិវឌ្ឍសីលធម៌

បានផ្សាយចេញ | ១៩ កុម្ភៈ ២០២៥

លំនាំនៃការអភិវឌ្ឍសីលធម៌

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទ “លំនាំនៃការអភិវឌ្ឍសីលធម៌”

អត្ថបទដកស្រង់ដោយ : វ៉ាន់នី និមល

#MJQE#AmericanInterconSchool


សុជីវធម៌ គឺជាវិន័យមួយសម្រាប់អប់រំមនុស្សគ្រប់ស្រទាប់វណ្ណៈ វ័យ ឱ្យមានទម្លាប់ល្អ មានចំណេះដឹងដើម្បីរស់នៅបានល្អជាមួយអ្នកដទៃ និងដឹកនាំមនុស្សឱ្យក្លាយជាពលរដ្ឋពេញលេញក្នុងសង្គម។

បើយោងតាមការស្រាវជ្រាវ បានបែងចែកលំនាំនៃការអប់រំសីលធម៌ជាបួនដំណាក់កាលធំៗគឺ៖

 

១. ដំណាក់កាលនៃការអប់រំសីលធម៌នៅជំហានដំបូង : កុមារដែលមានអាយុប្រហែល២ ឬ៣ឆ្នាំ ចាប់ផ្ដើមរៀនពីអ្វីដែលខុស អ្វីដែលត្រូវតាមរយៈឪពុកម្ដាយរបស់គេដោយផ្ទាល់។

 

២. ដំណាក់កាលនៃការអប់រំសីលធម៌ចំពោះកុមារភាព : សិស្សបឋមសិក្សាចាប់ផ្ដើមអនុវត្តជាមួយភាពផ្សេងៗគ្នាក្នុងការគោរពសិទ្ធិ ស្ដាប់ដំបូន្មានគ្រូបង្រៀន ទីប្រឹក្សា នាយកសាលា...ច្រើនជាងឪពុកម្ដាយ ព្រោះអ្នកទាំងនោះ ជាអ្នកបង្ហាត់នូវសីលធម៌ និងតម្រង់ទិសលើជីវិតរស់នៅប្រចាំថ្ងៃដល់ពួកគេផ្ទាល់។

៣. ដំណាក់កាលនៃការអភិវឌ្ឍសីលធម៌នៅវ័យកណ្ដាល : ក្នុងដំណាក់កាលនេះ កុមារទទួលការអប់រំដោយផ្អែកលើការកម្សាន្ត និងសកម្មភាពផ្សេងៗ របស់សាលារៀន។

៤. ដំណាក់កាលវ័យជំទង់ : ការលូតលាស់ដល់វ័យជំទង់ពីអាយុ១២ ដល់១៣ឆ្នាំ កុមារអាចវាយតម្លៃលើសីលធម៌ គុណធម៌របស់មិត្តភក្ដិរបស់គេផ្ទាល់។

ដូចនេះ ប្រសិនបើអ្នកចង់ឱ្យសិស្សរបស់អ្នកក្លាយជាមនុស្សល្អ ចេះសម្ដែងនូវភាពស្មោះត្រង់ មានជំនាញ មានគុណធម៌ មានសេចក្ដីក្លាហាន ពោលគឺចង់ឱ្យគេប្រព្រឹត្តអំពើល្អគ្រប់ពេលវេលា ក្នុងនាមអ្នកជាអ្នកអប់រំ ត្រូវតែជាគំរូក្នុងការអប់រំសិស្ស៕

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://kroukhen.wordpress.com

អត្ថបទពាក់ព័ន្ធ