ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ក្រសួងអប់រំ ពិចារណាដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងបាក់ឌុប

បានផ្សាយចេញ | ១៤ មិថុនា ២០២៦ 231

ក្រសួងអប់រំ ពិចារណាដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងបាក់ឌុប

ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិចារណាលើលទ្ធភាពដាក់មុខវិជ្ជាភាសាបរទេស ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីលើកកម្ពស់សមត្ថភាពសិស្សឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសម័យបច្ចុប្បន្ន។


កិច្ចប្រជុំពិភាក្សាអំពីបញ្ហានេះ ត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើន។

តាមការពិភាក្សា ក្រសួងបានលើកឡើងថា ភាសាបរទេស ដូចជា ភាសាអង់គ្លេស និងភាសាបារាំង មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពសិស្ស ទាំងក្នុងការទំនាក់ទំនង ការសិក្សាស្រាវជ្រាវ និងការចូលរួមក្នុងបរិបទសកល។ ជាមួយគ្នានេះ ការបង្កើនសមត្ថភាពភាសា ក៏ជាគន្លឹះសំខាន់ក្នុងការឆ្លើយតបនឹងការផ្លាស់ប្តូរយ៉ាងលឿននៃវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងទីផ្សារការងារនៅសតវត្សរ៍ទី២១។
ក្នុងទិសដៅនេះ ក្រសួងមានគោលបំណងជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន ពង្រឹងការបង្រៀន និងការសិក្សាភាសាបរទេសឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែកលើធនធាន និងសក្ដានុពលដែលមានស្រាប់ ព្រមទាំងបញ្ចូលនវានុវត្តន៍ថ្មីៗ ដើម្បីលើកកម្ពស់គុណភាពអប់រំជាអន្តរជាតិ។

ក្រសួងបានបញ្ជាក់ថា មុននឹងអនុវត្តជាផ្លូវការ គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវរៀបចំពិនិត្យ និងកែលម្អឡើងវិញលើរចនាសម្ព័ន្ធសិក្សា ម៉ោងសិក្សា សៀវភៅ និងធនធានមនុស្ស ដើម្បីធានាថាការអនុវត្តអាចប្រព្រឹត្តទៅបានយ៉ាងមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់៕
ប្រភព៖ក្រសួងអប់រំ យុវជន​ និងកីឡា

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Handover Kid.jpg

«ការចូលរៀនពីវ័យក្មេង៖ គន្លឹះអភិវឌ្ឍន៍កុមារគ្រប់ជ្រុងជ្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Ms Narin1.jpg

គន្លឹះជួយកូនៗត្រៀមខ្លួនមុនពេលប្រឡង និងបង្កើនប្រសិទ្ធភាព...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Ms Tida1.jpg

អត្ថប្រយោជន៌ទាំងបួនយ៉ាងនៃការអប់រំកុមារតាំងពីកុមារភាព

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Korg1.jpg

សកម្មភាពមានន័យ៥យ៉ាងសម្រាប់ជាការកម្សាន្តក្នុងថ្ងៃចូលរៀនដ...