អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “ការថែទាំសុខភាពតាមវិធីធម្មជាតិ”
អត្ថបទដកស្រង់ដោយ : ស្រី មន្នី
#MJQE#AmericanInterconSchool
ពិភពលោកជឿនលឿន មនុស្សងាកមករកវិធីធម្មជាតិថែរក្សា និងពង្រឹងសុខភាពខ្លួន។ វិធីសាស្រ្តនេះច្រើនតែរួមបញ្ចូលគ្នានៃអាហាររូបត្ថម្ភត្រឹមត្រូវ ឱសថរុក្ខជាតិ សកម្មភាពរាងកាយ និងការចងចាំ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តថែទាំសុខភាពមួយចំនួនតាមបែបធម្មជាតិ៖
១. ការបរិភោគអាហារដែលល្អដល់សុខភាព :
អាហារមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ ការទទួលទានផ្លែឈើស្រស់ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនដូចជា ត្រី ឬសណ្តែក ផ្តល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមដែលវាត្រូវការ។ ការចៀសវាងអាហារឥតបានការ ភេសជ្ជៈមានជាតិស្ករ និងអាហារមានជាតិខ្លាញ់ ជួយការពារជំងឺដូចជា ទឹកនោមផ្អែម និងបញ្ហាបេះដូង។ ការទទួលទានទឹកច្រើន ក៏ជួយឱ្យរាងកាយមានសុខភាពល្អផងដែរ។
២. ការប្រើប្រាស់ឱសថធម្មជាតិ :
ប្រទេសជាច្រើន បានពឹងផ្អែកលើឱសថជាច្រើនសតវត្សមកហើយ ដើម្បីព្យាបាលជំងឺតាមបែបធម្មជាតិ។ ខ្ញី និងរមៀត ត្រូវបានគេស្គាល់ថា ប្រើសម្រាប់ប្រឆាំងនឹងការរលាក ខ្ទឹមស ជួយបង្កើនភាពស៊ាំ ខណៈពេលដែលប្រេងផ្កាឡាវេនឌឺ ប្រើសម្រាប់បំបាត់ភាពតានតឹង។
៣. ចលនារាងកាយ :
លំហាត់ប្រាណទៀងទាត់ មានសារៈសំខាន់សម្រាប់ការថែរក្សាសុខភាព។ ការដើរ យូហ្គា តៃជី និង ហែលទឹក បង្កើនកម្លាំងរាងកាយ និងពង្រឹងសុខុមាលភាពផ្លូវចិត្ត។ យូហ្គា និងការពត់ខ្លួនប្រាណ ជួយបន្ធូរអារម្មណ៍ ខណៈពេលដែលលំហាត់ប្រាណ សរសៃឈាមបេះដូង ដូចជា ការរត់ ឬការជិះកង់ ជួយឱ្យសុខភាពបេះដូង ប្រសើរឡើង។
៤. ការគ្រប់គ្រងចិត្ត :
ភាពតានតឹងរ៉ាំរ៉ៃ អាចនាំឱ្យមានបញ្ហាសុខភាព រួមទាំងសម្ពាធឈាមខ្ពស់ និងភាពស៊ាំចុះខ្សោយ។ ការអនុវត្តសតិអារម្មណ៍ សមាធិ និងការដកដង្ហើមជ្រៅៗ អាចជួយកាត់បន្ថយកម្រិតស្ត្រេស។ ការចំណាយពេលវេលានៅក្នុងធម្មជាតិ ធ្វើអ្វីដែលខ្លួនចូលចិត្ត និងការសម្រាកគ្រប់គ្រាន់ រួមចំណែកដល់សុខុមាលភាពទូទៅផងដែរ។
៥. ការសម្អាតជាតិពុល :
វីធីសាស្រ្ដធម្មជាតិ ជួយសម្អាតជាតិពុល។ ការផឹកទឹកឱ្យបានច្រើន ការទទួលទានអាហារសម្បូរជាតិសរសៃ និងការប្រើប្រាស់ថ្នាំបន្សាបជាតិពុល ដូចជា ទឹកក្រូចឆ្មារ ឬតែបៃតង ជួយបណ្តេញជាតិពុល។ ការចៀសវាងគ្រឿងស្រវឹង ថ្នាំជក់ និងជាតិកាហ្វេអ៊ីន ជួយរក្សាប្រព័ន្ធស្អាត និងមានសុខភាពល្អ។
៦. ការគេងឱ្យបានគ្រប់គ្រាន់ :
ការគេងបានល្អ គឺចាំបាច់សម្រាប់សុខភាពទូទៅ។ ឱសថធម្មជាតិ ប្រេងផ្កាឡាវេនឌ័រ និងការមានទម្លាប់ចូលគេងជាប់លាប់ ទៀតទាត់ ធ្វើឱ្យគុណភាពដំណេក ប្រសើរឡើង។
សរុបមក តំហែទាំសុខភាពតាមបែបធម្មជាតិ ជួយឱ្យរាងកាយមានភាពរឹងមាំ និងមានសុខភាពល្អ ដោយកាត់បន្ថយបានការប្រើថ្នាំពេទ្យ។ ការរួមបញ្ចូលគ្នានៃការថែទាំបែបធម្មជាតិ និងឱសថទំនើប អាចជួយឱ្យមានអាយុវែង និងសុខភាពល្អ៕