ការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌មួយ ដែលអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន។ ដោយមើលឃើញពីសារៈសំខាន់នៃការចែករំលែក និងការយកចិត្តទុកដាក់ដល់សហគមន៍ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំនូវយុទ្ធនាការបរិច្ចាគឈាមជាប្រចាំយ៉ាងហោចណាស់ ៤ ដងក្នុងមួយឆ្នាំ ក្រោម ការសម្របសម្រួលពីមូលនិធិ ម៉េងលី ជេ. គួច និងកិច្ចសហការដោយផ្ទាល់ពីមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ក្នុងឆ្នាំ២០២៥នេះ យុទ្ធនាការបរិច្ចាគឈាមដ៏ធំលើកទី១១ របស់មូលនិធិ ម៉េងលី ជេ.គួច ក្រោមប្រធានបទ «រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម» ដោយមានកិច្ចសហការពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តតាកែវ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាតាកែវ។
លោក យួន សារ៉ាត់ ប្រធានគ្រប់គ្រងកម្មវិធី នៃមូលនិធិ ម៉េងលី ជេ. គួច បានបញ្ជាក់ថាកម្មវិធីនេះគឺជាគម្រោងមួយនៃកម្មវិធីសុខភាពរបស់មូលនិធិ ដែលមានគោលបំណងជួយសង្គ្រោះជីវិតអ្នកជំងឺ តាមរយៈការបរិច្ចាគឈាម ដោយហេតុថាតម្រូវការឈាមដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺនៅកម្ពុជា នូវមានកម្រិតខ្ពស់ ជាពិសេសករណីធ្ងន់ធ្ងរជាច្រើន ដូចជា គ្រោះថ្នាក់ចរាចរណ៍ ការវះកាត់ និងស្រ្តីសម្រាលកូនមិនធម្មតា និងជំងឺធ្ងន់ធ្ងរផ្សេងៗ ជាច្រើនទៀត។

លើសពីការជួយសង្គ្រោះជីវិតអ្នកដទៃ ការបរិច្ចាគឈាម ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់អ្នកបរិច្ចាគឈាមផ្ទាល់វិញផងដែរ ដូចជា កាត់បន្ថយហានិភ័យជំងឺមហារីកនានា កាត់បន្ថយកូលេស្ដេរ៉ុល និងភាពតានតឹងក្នុងចិត្ត កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងលំពែង។ ពិសេសជាងនេះទៀត គឺអារម្មណ៍មោទនភាពក្នុងការចូលរួមជាមួយសង្គម ក្នុងសកម្មភាពសប្បុរសធម៌ដ៏មានតម្លៃបែបនេះ។
 (3).jpg)
សូមជម្រាបជូនថា ភាគច្រើននៃអ្នកបរិច្ចាគឈាម ជាលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន៕
ទំនាក់ទំនង៖
(៨៥៥) ២៣ ២២១ ២២២
(៨៥៥) ៩៣ ៣៣៧ ៧១៥
(៨៥៥) ៦១ ៩៧៧ ១៧១
info@ais.edu.kh
សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ
ផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ



