ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

​ញ៉ាំទឹក​ក្ដៅ ផ្ដល់​គុណប្រយោជន៍​ដល់សុខភាព

បានផ្សាយចេញ | ១១ ឧសភា ២០២៦ 348

​ញ៉ាំទឹក​ក្ដៅ ផ្ដល់​គុណប្រយោជន៍​ដល់សុខភាព

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “​ញ៉ាំទឹក​ក្ដៅ ផ្ដល់​គុណប្រយោជន៍​ដល់សុខភាព”
អត្ថបទដោយ : ហេង សុវណ្ណារិទ្ធ
#MJQE  #AmericanInterconSchool
 
ជីវិតរស់នៅប្រចាំថ្ងៃត្រូវការថាមពល និងសុខភាពល្អ សារពាង្គកាយយើងត្រូវការទឹក។ រុក្ខជាតិ និងសត្វទាំងឡាយ ក៏ដូចជាមនុស្សលោក ត្រូវការទឹកជាចាំបាច់សម្រាប់ជីវិតរស់នៅ។ ទឹកដែលយើងបរិភោគចូលទៅមួយចំណែកធំជួយធ្វើឱ្យឈាមនៅក្នុងខ្លួនរាវល្អ ម្យ៉ាងទៀតវាជួយបញ្ជូនសារធាតុសម្រាប់ទ្រ ទ្រង់ទៅ​គ្រប់ផ្នែកនៃរាងកាយ ដើម្បីរក្សាឱ្យរាងកាយនេះរីកចម្រើនធំធាត់មានជីវិត។ នៅពេលដែលយើងបែកញើស ទឹកជួយរក្សាកម្តៅក្នុងរាងកាយឱ្យនៅដដែល។ ទឹកក៏មាននាទីសំខាន់ផងដែរក្នុងការជួយបញ្ជូន​អុកស៊ីសែនពីសួត ទៅក្នុងរាងកាយ។ ទឹកដែល​មាននៅក្នុងមាត់ ឬហៅថាទឹកមាត់ មាននាទីជួយឱ្យអណ្តាតដឹងរសអាហារ និងជួយធ្វើឱ្យអាហារម៉ត់ល្អពេលដែលយើងទំពាអាហារ។ ទឹកមួយផ្នែកជំរុញសារធាតុពុលឱ្យចេញមកក្រៅ ដែលយើងហៅថា ទឹកនោម។ ទឹកគឺជា​ចំណែក​មួយយ៉ាងសំខាន់នៃរាងកាយមនុស្ស។ ​​ទឹកមាន​សារៈសំខាន់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​​យើង​គ្រប់​រូប​ ហើយ​ក្នុង​មួយ​ថ្ងៃ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឱ្យបាន​៨​កែវ​។​
 
ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ទឹក​ក្ដៅ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​​ដល់​រាងកាយ​លើស​ពី​ការ​រំពឹង​ទុក​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ចាប់ផ្ដើម​ទម្លាប់​ញ៉ាំ​ទឹក​ក្ដៅ​​ជំនួស​ឱ្យការ​ញ៉ាំ​ទឹក​ត្រជាក់​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ៖
 
១. សម្រក​ទម្ងន់​ : ទឹក​ក្ដៅ​អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដែល​​ចាំបាច់​​សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​ គួបផ្សំនឹងការធ្វើលំហាត់ប្រាណបន្ថែមទៀត។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ គឺ​ចាប់ផ្ដើម​ការ​ធ្វើ​មេតាប៉ូលីស​នៅ​ពេល​ព្រលឹម​ ដោយ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​។
 
២. តឹង​ច្រមុះ និង​បំពង់​ក​ : ទឹក​ក្ដៅ​អាច​ជួយ​ដោះស្រាយ​ ជំងឺ​ផ្ដាសាយ​ ក្អក​ និង​ឈឺ​បំពង់​ក​បាន​យ៉ាង​មាន​ប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែវា​អាច​រំលាយ​ស្លេស្ម​ និង​ជួយ​កម្ចាត់​​ស្លេស្ម​​ចេញ​ពី​​​ផ្លូវ​ដង្ហើម​ បន្ថែម​ពី​នេះវា​ក៏​អាច​បន្ថយ​អាការៈ​ឈឺ​បំពង់​ក​ផង​ដែរ​។ ម្យ៉ាងវិញទៀតការញុំទឹកក្តៅលាយជាមួយក្រូចឆ្មា អាចកាត់បន្ថយការទឹកច្រមុះ។

៣. ការ​ចុក​ពោះ​ពេល​មក​រដូវ​ : ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្ដៅ​អាច​ជួយ​​កាត់បន្ថយ​អាការៈ​ចុក​ពោះ​នៅ​ពេល​មក​រដូវ​។ កម្ដៅ​នៃ​ទឹក​អាច​ជួយឱ្យសាច់ដុំ​ពោះ​មាន​ភាព​​ធូរ​ស្រាល​ ដែល​​ជួយ​​ព្យាបាល​បញ្ហា​ចុក​ពោះ​ និង​​ការ​​កន្ត្រាក់​សាច់ដុំបានច្រើន​។
 
៤. បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​ : ទឹក​ក្ដៅ​ក៏​អាច​បន្សាប​ជាតិ​ពុល ​ចេញ​ពី​រាងកាយ​បាន​ផង​ដែរ​។​ នៅ​ពេល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​នឹង​ចាប់ផ្ដើម​កើន​ឡើង ជា​ហេតុ​បណ្ដាលឱ្យ​យើង​បែក​ញើស។​ កត្តា​នេះ​អាច​ជួយ​​បណ្ដេញ​ជាតិ​ពុល​ និង​សម្អាត​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
 
៥. បង្ការ​​ការ​កើត​មុន​ : ការកើត​មុន​កន្លែង​ដដែល​ៗ អាច​បង្ហាញឱ្យ​​យើង​ដឹង​ពី​បញ្ហា​សុខភាព​​ផង​ដែរ បើទោះ​បី​ជា​មុន​គឺ​ជា​បញ្ហា​សុខភាព​ស្បែក​ទូទៅ​ក៏ដោយ។ យ៉ាង​ណា​មិញ​ យើង​​​​​គប្បី​ស្វែង​យល់​ពី​​មូលហេតុ​ដែល​​បណ្ដាលឱ្យ​កើត​មុន​នៅ​ត្រង់​ផ្នែក​នីមួយ​ៗ​នៃ​រាងកាយ​ ក៏​ដូចជា​​​ស្វែង​រក​ដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​សម្អាត​រាងកាយ​បាន​យ៉ាង​ជ្រៅ និង​អាច​កម្ចាត់​ឫសគល់​​​នៃ​ការ​បង្ក​រោគ​ដែល​ទាក់ទង​នឹង​ការ​កើត​មុន​ថែម​ទៀត​ផង​៕
 
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://hellokrupet.com/

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr ra1.jpg

ផលអវិជ្ជមាន នៃការញៀនបច្ចេកវិទ្យាមកលើសុខភាពផ្លូវចិត្ត

https://theirrawaddydolphin.com/storage/photos/news/article/2026/June/EYE.jpg

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Set1.jpg

វិធីសាស្រ្តថែរក្សាសុខភាពផ្លូវចិត្តឱ្យល្អ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Ms roth.jpg

អត្ថប្រយោជន៍នៃការរៀបចំសិក្ខាសាលាសុខភាពសម្រាប់កុមារ