ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

“របៀបនៃការរស់នៅល្អ នឹងផ្តល់នូវផ្នត់គំនិតល្អ និងសុខភាពល្អ”

បានផ្សាយចេញ | ១៧ កក្កដា ២០២៦ 219

“របៀបនៃការរស់នៅល្អ នឹងផ្តល់នូវផ្នត់គំនិតល្អ និងសុខភាពល្អ”

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “របៀបនៃការរស់នៅល្អ នឹងផ្តល់នូវផ្នត់គំនិតល្អ និងសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : អ៊ូ ពិសាល
#MJQE #AmericanInterconSchool
 
របៀបរស់នៅដែលមានសុខភាពល្អផ្តល់អត្ថប្រយោជន៍ដល់អ្នកតាមវិធីជាច្រើន ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ខាងក្រោមនេះគឺជាជំហានដែលអ្នកអាចអនុវត្តដើម្បីទទួលបានសុខុមាលភាពទាំងផ្លូវចិត្ត និងរាងកាយរបស់អ្នក។
 
១.​ របៀបរស់នៅដែលមានសុខភាពល្អ :
របៀបរស់នៅល្អអាចជួយអ្នកឱ្យរីកចម្រើននៅក្នងដំណើរជីវិតរបស់អ្នក។ ការជ្រើសរើសសុខភាពល្អមិនមែនជារឿងងាយស្រួលធ្វើនោះទេ។ វាអាចនឹងពិបាកក្នុងការហាត់ប្រាណជាប្រចាំ ឬរៀបចំអាហារសុខភាព ហើយវាកាន់តែពិបាកគឺពិបាកក្នុងការស្វែងរកពេលវេលាខណៈដែលមនុស្សទាំងអស់រវល់នឹងការងារប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លៀត ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលល្អទៅកាន់សុខភាពរបស់អ្នកផ្ទាល់។ ជំហានដែលអ្នកគួរអនុវត្តមានដូចជា៖
• ធ្វើសកម្មភាពរាងកាយរយៈពេល 30នាទីរាល់ថ្ងៃ។​ បើអ្នកពិតជារវល់រកពេលមិនបាន អ្នកអាចបំបែកវាទៅជាបីវគ្គ 10នាទី។ ចលនាដែលមានសុខភាពល្អអាចរួមបញ្ចូលការដើរ កីឡា រាំ យូហ្គា ឬរត់។
• ញ៉ាំអាហារដែលមានជាតិខ្លាញ់ទាប និងមានតុល្យភាពល្អ ញ៉ាំអាហារចម្រុះដូចជា ជាមួយនឹងផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិជាច្រើន។ ជ្រើសរើសរបបអាហារដែលមានជាតិខ្លាញ់តិច និងមានជាតិស្ករ អំបិលកម្រិតមធ្យម។
• កុំជក់បារី ហើយព្យាយាមផ្តាច់បារីប្រសិនបើអ្នកជក់បារី។ សូមស្នើសុំជំនួយពីអ្នកផ្តល់សេវាថែទាំសុខភាពនៅក្នុងសហគមន៍របស់អ្នក។
• ប្រសិនបើអ្នកផឹកស្រា សូមផឹកក្នុងកម្រិតមធ្យម ការញ៉ាំហួសកម្រិត បង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងររបស់អ្នក។ កុំផឹកមុន ឬពេលបើកបរ ឬពេលមានផ្ទៃពោះ។
• ចៀសវាងពន្លឺព្រះអាទិត្យ ជាពិសេសរវាងម៉ោង 10ព្រឹក និងម៉ោង 3រសៀល នៅពេលដែលកាំរស្មីរបស់ព្រះអាទិត្យខ្លាំងបំផុតដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក។ កុំគិតថាអ្នកមានសុវត្ថិភាពប្រសិនបើវាមានពពក ឬប្រសិនបើអ្នកនៅក្នុងទឹក ព្រោះកាំរស្មីដែលបង្កគ្រោះថ្នាក់ឆ្លងកាត់ទាំងពីរ។ ត្រូវប្រើឡេការពារកម្តៅថ្ងៃដែលមានការការពារប្រឆាំងនឹងកាំរស្មី UVA និង UVB ជាមួយនឹងកត្តាការពារ    កម្តៅថ្ងៃ (SPF) 15 ឬខ្ពស់ជាងនេះ។ ជ្រើសរើសវ៉ែនតាការពារកម្តៅថ្ងៃដែលរារាំងកាំរស្មីព្រះអាទិត្យពី 99 ទៅ 100ភាគរយ។
• ដុសធ្មេញរបស់អ្នកបន្ទាប់ពីញ៉ាំអាហារជាមួយច្រាសដុសធ្មេញដែលមានរោមទន់ ឬមធ្យម។ ត្រូវដុសធ្មេញបន្ទាប់ពីផឹកស្រា មុនពេលចូលគេង និងប្រើអំបោះសម្អាតធ្មេញជារៀងរាល់ថ្ងៃ។
 
២.​ បរិយាកាសវិជ្ជមានផ្តល់នូវសុខភាពល្អ :
ប្រសិនបើអ្នកមានការពិបាកក្នុងការផ្តោតអារម្មណ៍មិនដូចមុន ហើយជួបប្រទះភាពតានតឹងពីការដោះស្រាយជាមួយការងារ គ្រួសារ និងបញ្ហាផ្សេងៗទៀត នោះមានថាអ្នកកំពុងជួបនឹងបរោយាកាសអវិជ្ជមាន។ អ្នកត្រូវទុកពេលតិចតួចសម្រាប់ខ្លួនឯង ដើម្បីស្វែងរកតុល្យភាពជីវិតល្អរបស់អ្នកដោយផ្តល់ពេលវេលាខ្លះសម្រាប់ខ្លួនឯង នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍បានល្អប្រសើរឡើងវិញ។ ជំហានដែលអ្នកគួរអនុវត្តមានដូចជា៖
• រក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
• ចូលរួមក្នុងសហគមន៍របស់អ្នក។
• រក្សាអាកប្បកិរិយាវិជ្ជមាន និងធ្វើរឿងដែលធ្វើឱ្យអ្នកសប្បាយចិត្ត។
• បន្តការរៀនសូត្រពេញមួយជីវិតមានប្រយោជន៍ដល់សុខភាពរបស់អ្នក។
• រៀនស្គាល់ និងគ្រប់គ្រងភាពតានតឹងក្នុងជីវិតរបស់អ្នក។ សញ្ញានៃភាពតានតឹងមានច្រើនដូចជា បញ្ហាគេងមិនលក់ ឈឺក្បាលញឹកញាប់ បញ្ហាក្រពះ ខឹងច្រើន និងប្រើប្រាស់គ្រឿងស្រវឹងដើម្បីបំបាត់ភាពតានតឹង។
• គេង និងសម្រាកឱ្យបានគ្រប់គ្រាន់ មនុស្សពេញវ័យត្រូវការគេងប្រហែលប្រាំបីម៉ោងក្នុងមួយយប់។
 
សរុបមក ក្រៅពីរបៀបនៃការរស់នៅល្អ នៅក្នុងជីវិតរបស់យើង ត្រូវចេះស្រលាញ់ប្រទេសជាតិ សង្គម និងសហគមន៍ដែលខ្លួនរស់នៅ ដូច្នេះអ្នកត្រូវធ្វើបុណ្យដោយចិត្តជ្រះថ្លា ឱ្យទានទៅអ្នកអត់ ទីទាល់ក្រ ពិការមិនអាចជួយខ្លួនឯងបាន នឹងបានបុណ្យច្រើន។ ទម្លាប់ជួយមនុស្សដែលកំពុងត្រូវការជំនួយ កំពុងអត់ឃ្លាន កំពុងខ្វះខាត កំពុងគ្រោះថ្នាក់ អ្នកក៏អាចចាត់ទុកថាជាការរស់នៅដែលជួយជាប្រយោជន៍ដល់សង្គមបានផងដែរ៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Mr Pheaktra1.jpg

​តើការ​គេង​ច្រើន​ហួសកំណត់​អាចផ្ដល់ផលប៉ពាល់ដល់​សុខភាព​បែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr ra1.jpg

ផលអវិជ្ជមាន នៃការញៀនបច្ចេកវិទ្យាមកលើសុខភាពផ្លូវចិត្ត

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Leng1.jpg

គន្លឹះសម្ងាត់៨យ៉ាង ដើម្បីទទួលបានការគេងលក់ស្កប់ស្កល់នៅពេ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Ms muny1.jpg

សារៈសំខាន់នៃសុខភាពផ្លូវចិត្ត