ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

នាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook ប្រកាសបើកបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខឡើងវិញ ដើម្បីបង្ក្រាបលើករណីផ្សាយពាណិជ្ជក្លែងបន្លំ

បានផ្សាយចេញ | ២៣ តុលា ២០២៤ 596

នាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook ប្រកាសបើកបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខឡើងវិញ ដើម្បីបង្ក្រាបលើករណីផ្សាយពាណិជ្ជក្លែងបន្លំ

កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បានប្រកាសថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ ដែលមានភាសាអង់គ្លេសហៅថា «celeb-bit»។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី Meta ដកចេញនូវមុខងារនេះអស់រយៈពេល ៣ឆ្នាំកន្លងមកហើយ ដោយសារការព្រួយបារម្ភអំពីឯកជនភាព និងសម្ពាធបទបញ្ញត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ក្រុមហ៊ុន Meta បាននិយាយថា ជាជំហ៊ានដំបូង នៅក្នុងផែនការនេះ ខ្លួននឹងជ្រើសរើសគណនីបុគ្គលសាធារណៈប្រហែល ៥០,០០០ គណនី នៅក្នុងការសាកល្បង ដោយនៅក្នុងនោះ រួមមានការប្រៀបធៀបរូបថត និងប្រវត្តិរូប នៅលើ Facebook របស់ពួកគេ ជាមួយនឹងរូបភាពដែលប្រើប្រាស់នៅក្នុងការផ្សាយពាណិជ្ជកម្ម ដែលត្រូវបានសង្ស័យថា ជាករណី scam។ ប្រសិនបើរូបភាពត្រូវគ្នា​ ហើយរកឃើញថា នោះគឺជាការផ្សាយពាណិជ្ជកម្មកែ្លងបន្លំ នោះក្រុមហ៊ុន Meta នឹង Block ដោយស្វ័យប្រវត្តិតែម្តង។

ក្រុមហ៊ុន Meta បានបញ្ជាក់ទៀតថា តារាល្បីៗ និងបុគ្គលសាធារណៈ ដែលបានជ្រើសរើសក្នុងការតេស្តសាកល្បងនោះ ក្រុមហ៊ុននឹងជូនដំណឹងជាមុន ហើយអាចបដិសេធបាន ប្រសិនបើពួកគេមិនចង់ចូលរួម។

គួរជម្រាបជូនថា ក្រុមហ៊ុន​ Meta គ្រោងនឹងចាប់ផ្តើមការសាកល្បងជាសាកលចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ ដោយមិនរាប់បញ្ចូលយុត្តាធិការធំៗមួយចំនួន ដែលខ្លួនមិនមានបទប្បញ្ញត្តិដូចជាចក្រភពអង់គ្លេស សហភាពអឺរ៉ុប កូរ៉េខាងត្បូង រដ្ឋតិចសាស់ និងរដ្ឋ Illinois សហរដ្ឋអាមេរិកនោះទេ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Sanae Takaichi.jpg

លោកស្រី Sanae Takaichi ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Smart glasess.jpg

រលកថ្មីនៃបច្ចេកវិទ្យា «វ៉ែនតាវៃឆ្លាត» ក្លាយជាប្រធានបទគួ...