ចាប់ពីដើមឆ្នាំ ២០២៤ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលេខមួយលើលោក Elon Musk បានបិទភាគហ៊ុនរបស់ខ្លួន នៅក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ។ ចំណែកអ្នកវិនិយោគ និងអ្នកវិភាគ បានបន្តអបអរសាទរ ចំពោះលទ្ធផលត្រីមាសទីបី របស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ ៣.៤% កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលគិតជាទំហំទឹកប្រាក់ បានកើនឡើងដល់ ២៦៩.២៣$ ដែលជាការបិទបញ្ចប់ភាគហ៊ុនដ៏ខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីខែកញ្ញា២០២៣ កន្លងមក។ ជាមួយនឹងការកើនឡើងនៃភាគហ៊ុននេះ ក្រុមហ៊ុនរបស់ Tesla បានលុបបំបាត់ការខាតបង់ជាច្រើន សម្រាប់ឆ្នាំនេះ។ ហើយឥឡូវនេះ ក្រុមហ៊ុន Tesla នៅតែបន្តការកើនឡើងនូវភាគហ៊ុនរបស់ខ្លួន រហូតដល់ ៨.៤% នៅក្នុងឆ្នាំ២០២៤ ដោយឈរនៅតែពីក្រោយការកើនឡើង នៃក្រុមហ៊ុន Nasdaq ដែលឈរនៅលើកំពូលតារាងនៃទីផ្សារភាពហ៊ុន ២៤% ។
នាយកប្រតិបត្តិ លោក Elon Musk បាននិយាយអំពីការស្វែងរកប្រាក់ចំណេញរបស់ខ្លួនថា “នោះគឺជាការទស្សន៍
ទាយដ៏ល្អបំផុត ហើយក៏ជាការរៀបចំទុកជាមុន ដោយល្អបំផុតដែរ”។ លោក Elon Musk បានបន្តទៀតថា តម្រូវការរថយន្តរបស់លោក នឹងមានការកើនឡើង ពី ២០% ទៅ ៣០% បន្ថែមទៀត នៅឆ្នាំក្រោយនេះ(២០២៥)។
អត្ថបទដោយ៖ ឃី វុទ្ធី