ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានលក់ភាគហ៊ុនរបស់ Amazon ដោយទទួលបានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ នេះបើយោងតាមឯកសារបទប្បញ្ញត្តិដែលបានបង្ហាញកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ការណ៍នេះ បាននាំឱ្យការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងនូវចំនួនទឹកប្រាក់សរុប សម្រាប់ឆ្នាំ២០២៤នេះ រហូតដល់ជាង១៣ ពាន់លានដុល្លារ។
លោក Jeff Bezos បានលក់ភាគហ៊ុនបានជាង១៦លានហ៊ុន ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានឡើងដល់ 200 ដុល្លារក្នុងមួយហ៊ុនម្តងទៀត កាលពីខែកក្កដា។ បណ្តាញព័ត៌មាន Greek Wire បានរាយការណ៍ថា នោះគឺជាតម្លៃដ៏ខ្ពស់បំផុត របស់ភាគហ៊ុន Amazon ចាប់តាំងពីការបង្ហាញខ្លួនរបស់ក្រុមហ៊ុន NASDAQ នាឆ្នាំ 1997 កន្លងមក។
.jpg)
ជាការពិតណាស់ ការលក់នេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទីបីរបស់ Amazon បានកើនឡើងលើសពីការរំពឹងទុក។
ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន 222 ពាន់លានដុល្លារ លោក Jeff Bezos បានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទីពីរនៅលើពិភពលោក។ ចំណែកលោក Elon Musk ក៏កំពុងបន្តកាន់កាប់តំណែងជាមហាសេដ្ឋីលំដាប់ពិភពលោកក្នុងលេខរៀងទីមួយជាដដែលផងដែរ។
អត្ថបទដោយ៖ ឃី វុទ្ធី